ពេល​វេលា​របស់ ​Pogba នៅ ​Manchester United អាច​នឹង​ត្រូវ​បាន​គេ​រាប់​រួច​ទៅ​ហើយ ​ខណៈ​ដែល ​Jose Mourinho ត្រូវ​បាន​គេ​ដឹង​ថា​មាន​គម្រោង​លក់​កីឡាករ​ម្នាក់​នេះ​ចេញ​។

គ្រូ​បង្វឹក​ព័រទុយហ្គាល់​ កំពុង​ស្វែង​រក​វិធី​សាស្ត្រ​លក់​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ក្នុង​តម្លៃ​២៣០​លាន​អឺរ៉ូ​ ហើយ​យក​លុយ​នោះ​ទៅ​ទិញ​ Paphael Varane និង​Toni Kroos ពី​ Real Madrid ។ នេះ​គឺ​យោង​តាម​ប្រភព ​Mirror ដែល​បាន​បញ្ជាក់​ថា ​​Los Blancos គួរ​តែ​ដាក់​តម្លៃ ​Varane ៨០​លាន​អឺរ៉ូ ​ហើយ​Kroos តម្លៃ​១១៥​លាន​អឺរ៉ូ។

ថា​តើ​ករណី​នេះ​អាច​ទៅ​រួច​ឬ​អត់ ប៉ុន្តែ​គេ​អាច​ដឹង​ថា​ Mourinho ត្រូវ​ការ​កីឡាករ​ថ្មី​សម្រាប់​រដូវ​កាល​២០១៨/១៩ ​ខណៈ​ដែល​ Marguinho, Marco Verrattiនិង ​Alex Sandro ក៏​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ​ Red Devils ផង​ដែរ៕