លោក Julen Lopetegui និយាយថាខ្សែប្រយុទ្ធធ្លាក់ជើងរបស់ Chelsea កីឡាករ Alvaro Morata មិនចាំបាច់លេងប្រកួតមិត្តភាពបែបនេះទេហើយពង្រឹងខ្លួនសម្រាប់លេង World Cup មែនទែនទៅ។
អតីតខ្សែប្រយុទ្ធReal Madrid រូបនេះ មិនទាន់រកបានសូម្បីតែមួយគ្រាប់ក្នុងឆ្នាំ២០១៨ ហើយវាជាមូលហេតុចម្បងអត់មានឈ្មោះក្នុងជម្រើសជាតិសម្រាប់ប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់និងអាហ្សង់ទីន។ និយាយក្នុងសន្និសីទបង្ហាញឈ្មោះកីឡាករជម្រើសជាតិគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយបែបនេះទាក់ទងនឹងស្ថានភាពរបស់ Morata។
“ ស្អែកហ្នឹងមិនមែនជាថ្ងៃ World Cup ទេ។ មានកីឡាករជាច្រើនដែលមិនមានឈ្មោះក្នុងបញ្ជីនេះ ប៉ុន្តែពួកគេមានឱកាសខ្ពស់កោះហៅពេលក្រោយរួមទាំងកីឡាករដែលមានស្រាប់ក៏អញ្ចឹងដែរ។ យើងកំពុងស្វែងរកព័ត៌មានឲ្យបានច្រើនពីកីឡាករទាំងនោះ”។
“Morata មានបញ្ហាមួយចំនួនគាត់លេងបានតិច ប៉ុន្តែឱកាសរបស់គាត់មានច្រើនណាស់។ Morata !ខ្ញុំជឿជាក់ថានឹងមានថ្ងៃដ៏ល្អនៅចុងរដូវកាលនេះ ហើយនឹងមានឱកាសមាសបានទៅលេងនៅ World Cup”៕