ក្រុមសាម៉ូរ៉ៃជប៉ុនបាកយកឈ្នះកូឡុំប៊ីដែលមានគ្នា១០នាក់២ទល់នឹង១នៅថ្ងៃបើកឆាក FIFA World Cup ពូល H កាលពីម្សិលមិញ។
ក្រុមរហស្សនាមសាំមូរ៉ៃមកពីទ្វីបអាស៊ី រកបានគ្រាប់នាំមុខមុនដោយការទាត់ប៉េណាល់ទីពី Kagawa នៅនាទីទី៦ ពោលគឺ៣នាទីបន្ទាប់ពី Carlos Sanchez របស់កូឡុំប៊ីទទួលបានកាតក្រហម។
លុះដល់នាទី៣៩ ទើបក្រុមមកពីអាមេរិកខាងត្បូង ទាត់ហ្វ្រីឃីកតាមស្មើដោយ Juan Quintero។ ហើយនៅនាទីទី៦៩ Yuya Osako តែតបញ្ចូលទីគ្រាប់ជ័យជម្នះឲ្យជប៉ុន លើកូឡុំប៊ី ហើយសរុបលទ្ធផល គឺ២ទល់នឹង១។
ក្នុងជ័យជម្នះនេះ ជប៉ុនបានបង្កើតកំណត់ត្រាថ្មីដោយក្លាយជាក្រុមមកពីទ្វីបអាស៊ីដំបូងគេបង្អស់ដែលអាចយកឈ្នះក្រុមមកពីទ្វីបអាមេរិកខាងត្បូងនៅក្នុងពានរង្វាន់ FIFA World Cup។
ទស្សនាវីដេអូហាយឡាយ៖