យោងតាមការរាយការណ៍ពីប្រទេសអ៊ីតាលីបានចេញផ្សាយថា  Juventus បាន​​​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​បម្រើ  Douglas Costa ជា​ផ្លូវការ​ពី FC Bayern Munich ក្នុង​តម្លៃ​៣៥,២​លាន​ផោន ក្រោយខ្ចីជើងបាន១រដូវកាល។

តាមប្រភពដដែលបានបន្ថែមទៀតថា សមាជិកក្រុមសាំបាប្រេស៊ីលបានចុះកុងត្រាចំនួន៤ឆ្នាំជាមួយក្រុមរហស្សនាមសេះបង្កង់។

គួររំលឹកថា ក្នុង​ការ​បង្ហាញ​ខ្លួន​១ឆ្នាំនៅអ៊ីតាលី Costa រក​បាន​៤​គ្រាប់ និង​បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី​១៤​ដង ឲ្យក្រុម​លោក Massimiliano Allegri ដោយបានឈ្នះ​ពាន​ Serie A និង​ពាន Coppa Italia ផងដែរ។