ខ្សែ​ការពារ​ស្លាប​របស់​ Tottenham កីឡាករ Danny Rose ចង់​មក​ចូល​រួម​ Manchester United ហើយ​រូប​គេ​នឹង​បដិសេធ​ពី​ការ​ចាប់​អារម្មណ៍​របស់​ Chelsea ហើយ​ប្ដូរ​មក​លេង​នៅ​ Old Trafford នេះ​បើ​តាម​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ។

Tottenham star will reject Chelsea transfer to join Man Utd in £45m deal

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​មិន​ទាន់​បាន​ចូល​លេង​ឲ្យ​ក្រុម​របស់​លោក Mauricio Pochettino នោះ​ទេ​ដោយ​សារ​របួស​ប៉ុន្តែ​ Ben Davies បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​​ល្អ​ក្នុង​ការ​ជំនួស​កន្លែង​ Rose។​ Rose ត្រូវ​បាន​ក្លឹប​ពិន័យ​២​សប្ដាហ៍​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​ពី​រិះគន់​​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាក់ឈ្នួល​របស់​ក្លឹប​ ហើយ​រូប​គេ​បញ្ជាក់​ថា​ចង់​ចេញ​ពី​ក្លឹប​។

លោក Jose Mourinho ក៏​មាន​ការ​ពេញ​ចិត្ត​កីឡាករ​រូប​នេះ​ដែរ​ ហើយ​គាត់​គិត​ថា​អាច​ក្លាយ​ជា​កីឡាករ​លេង​ក្នុង​ដំណែង​ការពារ​ស្លាប​ឆ្វេង​រយៈ​ពេល​វែង​របស់​ United។ លោក Conte ចង់​ចុះ​កុង​ត្រា​ Rose លេង​ក្នុង​ដំណែង​ស្លាបឆ្វេង​កាល​ពី​រដូវ​កាល​មុន  ​ប៉ុន្តែ​អតីត​កីឡាករ​របស់ ​Leeds ចង់​មក​លេង​នៅ​ Man Utd ជាង​, Daily Star គេ​និយាយ​អញ្ចឹង។

Tottenham star will reject Chelsea transfer to join Man Utd in £45m deal

បិសាច​ក្រហម​ឲ្យ​តម្លៃ​ខ្លួន​ Danny Rose ៤៥​លាន​ផោន​ហើយ​សង្ឃឹម​ថា​នឹង​អាច​ទាញ​យក​មក​លេង​នៅ​ Old Trafford មុន​ការ​ប្រកួត​ World Cup។​ ការ​មក​ដល់​របស់ ​Danny Rose មាន​ន័យ​ថា​អាជីព​របស់​ Luke Shaw នៅ​ Old Trafford និង ​United នឹង​ត្រូវ​ខ្ទាត​ចេញ ​ខណៈ​កុង​ត្រា​របស់​គេ​នៅ​សល់​១២​ខែ​ទៀត​ប៉ុណ្ណោះ៕