របួសរបស់ Harry Kane កំពុងតែធ្វើឲ្យការរៀបចំក្រុមកីឡាករសម្រាប់ World Cup របស់ជម្រើសជាតិអង់គ្លេសកំពុងស្ថិតក្នុងភាពវឹកវរហើយក្រុមកីឡាករទាំងអស់ខ្លាចថា របួសនេះអាចជាន់ដានរបស់អតីតកីឡាករអង់គ្លេស David Beckham ដែលរបួសមុន World Cup ហើយត្រូវអវត្ដមានក្នុងព្រឹត្តិការណ៍នៅអាហ្វ្រិកខាងត្បូង។
Kane បានរងរបួសពេលលេងទល់នឹង Bournemouth ប៉ុន្តែយ៉ាងណារូបគេបានសន្យាថា នឹងជាទាន់ពេលការប្រកួត World Cup វគ្គជម្រុះក្នុងពូលមកដល់។ តារារបស់ក្លឹបមាន់ខ្នាយមាសមួយនេះ ត្រូវបានគេចាត់ទុកថាជាក្ដីសង្ឃឹមរបស់ក្រុមជម្រើសជាតិអង់គ្លេស។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយក្នុងកាសែត Fourfourtwo ថា៖” ខ្ញុំដឹងថាមនុស្សមួយចំនួនគិតថា នេះជាឱកាសរបស់ខ្ញុំ ប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំអាចរកបានគ្រាប់គ្រាន់តែចំណាយពេល៧០នាទីពេលលេងបើកឆាកជាមួយទុយនីស៊ី និងប៉ាណាម៉ាហើយបានបាល់ពិន័យ១១ម៉ែត្រទល់នឹងបែលហ្សិក”។
“ប្រសិនបើយើងបានឡើងទៅវគ្គបន្តយើងប៉ះកូឡុំប៊ី។ ប្រទេសរបស់ខ្ញុំត្រូវការខ្ញុំរក្សាភាពមាំមួនពេញលេញ ប្រសិនបើ Marcus Rashford មិនបានជាប់ជម្រើសដំបូង១១នាក់”។
Kane បានបន្ថែមថារូបគេនឹងជាទាន់ពេលក្នុងពេលឆាប់ៗនេះ ស្របពេលក្រុមអង់គ្លេសត្រូវរៀបចំក្រុមចាប់ពីឥឡូវ ដើម្បីWorld Cup ហើយក្រោយពីនេះគឺសម្រាប់ Euro 2020 ផងដែរ៕