Ronaldo, Benzema, និង ​Gaeth Bale បាន​ចូល​ជាមួយ​គ្នា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៧៩​ថ្ងៃ​ទល់​នឹង​ Valencia កាល​ពី​យប់​មិញ​ហើយ​ក្នុង​ឱកាស​នោះ ​ពួក​រក​បាន​កំណត់​ត្រា​គ្រាប់​បាល់។

Ronaldo រក​បាន​២​គ្រាប់​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​​ក្នុង​ចំណោម​៤​គ្រាប់​បន្ថែម​ដោយ ​Marcelo និង​ Kroos។ អ្វី​ដែល​ជា​កំណត់​ត្រា​អំឡុង ​BBC លេង​ជាមួយ​គ្នា​ក្នុង​ជ័យជម្នះ​៤-១​នោះ​គឺពេល​នេះ​ ខ្សែ​ប្រយុទ្ធ​ទាំង​បី​រក​បាន​៤០០​គ្រាប់​ហើយ​ឲ្យ​Real Madrid។

តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ ជិត​តាម​ទាន់​កំណត់​ត្រា​របស់​អតីត​ដៃគូ​ប្រយុទ្ធ​៣​នាក់​២​សម័យ​កាល​ក្នុង​ប្រវត្តិសាស្រ្ត​ Real។ Ronaldo រក​បាន​២២៥​គ្រាប់​ក្នុង​ចំណោម​៤០០​គ្រាប់​របស់ ​BBC ខណៈ​ដែល​ Benzema រក​បាន​៩៩​គ្រាប់​និង ​Bale រក​បាន​៧៦​គ្រាប់​​ដោយ​ឲ្យ​ពួក​គេ​ជិត​តាម​ទាន់​​គ្រាប់​៤២០​គ្រាប់​របស់​ Michel, Emilio Butragueno និង ​Hugo Sanchez អំឡុង​ទសវត្ស​ចុង​ឆ្នាំ​៨០​និង​៤៦៤​គ្រាប់​ដែល​រក​បាន​ដោយ​ Alfredo Di Stefano, Ferenc Puskas និង ​Paco Gento ចន្លោះ​ឆ្នាំ​១៩៥៨​ដល់​ឆ្នាំ​១៩៦៤៕

[youtube id=”qt13pXFT4tg”]