ខ្សែ​ប្រយុទ្ធ​ Luis Suarez បាន​សុំ​ទោស ​Phillipe Coutinho សម្រាប់​ការ​មិន​បោះ​បាល់​ឲ្យ​ទាត់​បញ្ចូល​ទី​ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​បំផុត​ឲ្យ ​Barcelona កាល​ពី​យប់​មិញ។

Coutinho បាន​ចូល​លេង​លើក​ដំបូង​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី ​Catalan កាល​ពី​យប់​មិញ​ ក្រោយ​ផ្ទេរ​ចេញ​ពី​ Liverpool ក្នុង​តម្លៃ​១៤២​លាន​ផោន។ ការ​ប្ដូរ​ចូល​នៅ​នាទៅ​៦៨​ជំនួស​ Iniesta បាន​ធ្វើ​ឲ្យ​ Barcelona ​ឈ្នះ​ Espanyol ២​ទល់​០​ពាន​ Copa del Rey ។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្លឹប​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​​បន្ទាប់​ពី​ឈ្នះ​គ្រាប់​បាល់​ទាំង​ពីរ​ជើង​២-១។

លើស​ពី​ការ​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ការ​ចូល​លេង​យប់​មិញ​ពិត​ជា​យប់​ពិសេស​សម្រាប់​ខ្សែ​បម្រើ​ប្រេស៊ីល​រូប​នេះ។ Coutinho បាន​បញ្ជូន​បាល់​ឲ្យ ​Suarez ​ក្នុង​ការ​ទាត់​បញ្ចូល​ទី​ក្នុង​តំបន់​គ្រោះថ្នាក់ ​ប៉ុន្តែ​បាល់​ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន​ ដែល​នេះ​មាន​ន័យ​ថា​ Coutinho ខក​ខាន​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ដោយ​បញ្ជូន​បាល់​ហើយ​តែ​មិន​សម្រេច​ទី។

Soccer Football – Spanish King’s Cup – Quarters Final Second Leg – FC Barcelona vs Espanyol – Camp Nou, Barcelona, Spain – January 25, 2018 Barcelona’s Philippe Coutinho celebrates after the match with Luis Suarez REUTERS/Albert Gea

 

ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​ចប់​ Suarez បាន​ទទូច​ថា​រូប​គេ​មាន​កំហុស​ហើយ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​មាស​ដែល Coutinho បញ្ជូន​ឲ្យ​ហើយ​តែ​សម្រេច​មិន​បាន​តែ​យ៉ាង​ណា​រូប​គេ​នឹង​កែ​ប្រែ​ចំណុច​នេះ​បើ​មិត្ត​រួម​ក្រុម​ថ្មី​បញ្ជូន​បាល់​ឲ្យ​ម្ដង​ទៀត។

Barcelona អាច​នឹង​ជួប ​Leganes ដែល​ទម្លាក់​ Real Madrid, Sevilla ឬ​ក៏​ Valencia ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន Copa del Rey៕