ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos គ្មានបំណងចង់គិតពីអនាគតមិនច្បាស់លាស់របស់ Ronaldo នៅ Real នោះទេ ដោយរូបគេនិយាយថាគ្មានយោបល់អ្វីទាក់ទងនឹងការបញ្ចប់អាជីពជាមួយស្ដេចសរបស់ CR7។
Ronaldo មានវ័យ៣២ឆ្នាំទៅហើយមានព័ត៌មានជាប់ទាក់ទង ធ្វើការចេកចេញពីក្រុមអតីតម្ចាស់ជើងឯក La liga រដូវកាលមុន ទោះបីជានៅសល់កុងត្រាដល់ឆ្នាំ២០២១ក៏ដោយ។ ពេលសួរអំពីអនាគតរបស់ខ្សេប្រយុទ្ធព័រទុយហ្គាល់ ក្រោយការប្រកួតស្មើជាមួយរុស្សី៣-៣ Ramos បាននិយាយថាគ្មានយោបល់អីទេ។
“ Cristiano ចាកចេញ? ទៅសួរគាត់ទៅ ខ្ញុំមិនដឹងអំពីរឿងនេះទេ” ខ្សែការពារវ័យ៣១ឆ្នាំនិយាយតបទៅកាន់អ្នកកាសែត។
កាលពីម្សិលមិញមានព័ត៌មានចុះផ្សាយថា Ronaldo មានបំណងចង់ចាកចេញពី Real Madrid នៅរដូវកាលក្រោយ ដោយបាននិយាយប្រាប់ប្រធានក្លឹបលោក Florentino Perez។ បែបនេះក្ដីប្រភពដដែលថា Perez មិនចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញទេ៕