ការប្រកួតមិត្តភាពរវាងអង់គ្លេស និងប្រេស៊ីលកាលពីយប់មិញហាក់ បង្ហាញការធុះទ្រាន់ខ្លះៗ ក្រោយពេលក្រុមទាំងពីរមិនអាចរកគ្រាប់បាល់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រុមទាំងពីរហាក់លេងខូចដាក់គ្នាទៅវិញទៅមក ពិសេសកីឡាករ២នាក់។
ក្នុងការប្រកួតនេះ គេឃើញខ្សែបម្រើអង់គ្លេស Jack Livermore បានជួបប៉ះទង្គិចគ្នាជាមួយខ្សែការពារស្លាបចិត្តសឿង ប្រេស៊ីល Dani Alves។ Livermore បានយកដៃទៅកៀបករ Alves ពេលកំពុងដណ្ដើមបាល់ ហើយកីឡាករប្រេស៊ីលប្រឹងដោះខ្លួនធ្វើឲ្យមានការប៉ះទង្គិចបន្តិចបន្ទួច។ ភ្លាមៗមិត្តរួមក្រុមទាំងអស់មកសម្រួលជាមួយគ្រូបង្វឹក។
តាមពិតទៅ ខ្សែការពាររបស់SPG បានប៉ះទង្គិចដោយការដណ្ដើមបាល់មុននេះទៅទៀត ប៉ុន្តែគ្មានគេចាប់អារម្មណ៍ ខណៈលើកនេះវាលើសពីការប្រកួតបាល់ទាត់មិត្តភាពទៅទៀត។
Jake Livermore takes on Dani Alves:
North London 1-0 Favelas. #ENGBRA pic.twitter.com/rrcHZJirza— Paul Banura (@pbanura) November 14, 2017