ក្រុម ​PSG បាន​លក់​ Lucas Moura ទៅ​ឲ្យ ​Spurs ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​កីឡាករ​រួច​ទៅ​ហើយ ​ដែល​នេះ​បាន​ធ្វើ​ឲ្យ​Neymar បង្ហាញ​ការ​ខក​ចិត្ត​ខ្លាំង។

កីឡាករ​ប្រេស៊ីល​មិន​សូវ​បាន​លេង​នោះ​ទេ ​ក្នុង​រដូវ​កាល​នេះ​ហើយ ​Paris Saint-Germain សម្រេច​ចិត្ត​លក់​ចេញ​។ ការ​ដោះដូរ​កីឡាករ​នេះ​បាន​ធ្វើ​ឲ្យ ​Neymar អន់​ចិត្ត​ដែល​ក្លឹប​បាន​ឲ្យ​មិត្ត​ដ៏​ល្អ​ម្នាក់​របស់​ខ្លួន​ចាក​ចេញ​ពី​រដ្ឋធានី​ប៉ារីស។

ខ្ញុំ​ខូច​ចិត្ត​ដោយ​សារ​តែ​គាត់​ជា​មិត្ត​ល្អ​របស់​ខ្ញុំ ​​ជា​កីឡាករ​មាន​គុណភាព​​ ដែល​គ្រូ​បង្វឹក​មិន​សូវ​ឲ្យ​លេង។ ខ្ញុំ​គិត​ថា​វា​មិន​សម​ទេ​គាត់ ​គឺ​ជា​បង់​ប្រុស​របស់​ខ្ញុំ​ក្នុង​បាល់ទាត់​។ ខ្ញុំ​ជូនពរ​ឲ្យ​គាត់​សំណាង​ល្អ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ ហើយ​អាច​ត្រឡប់​ទៅ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​វិញ”

Neymar មាន​អារម្មណ៍​ថា ​Moura អាច​នឹង​ល្អ​ជាង​បើ​គាត់​នៅ ​PSG បន្ត​ទៀត​៖ ” គាត់​មិន​ត្រឹម​តែ​ជា​មិត្ត​តែ​គាត់​ជា​​មនុស្ស​ម្នាក់​មាន​គុណភាព​ គាត់​ធ្លាប់​បាន​លេង​ច្រើន​នៅ​ទី​នេះ​​ខ្ញុំ​ជឿជាក់​ដូចនេះ ​ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​ម្ចាស់​ក្លឹប​​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គាត់​មិន​គួរ​ចាក​ចេញ​ពី​Paris ទេ”៕