លោក Carlo Ancelotti ដែលធ្លាប់ដឹកនាំទាំង PSG និង Real Madrid នោះលោកបាននិយាយពីស្ថានភាពនៃការជួបគ្នារបស់ក្រុមទាំងពីរក្នុង Champions League ហើយលោកជឿថា ស្ដេចសនឹងគ្មាននរណាអាចបញ្ឈប់បាននោះទេ ប្រសិនបើពួកគេអាចយកឈ្នះ PSG បាន។
លោកបាននិយាយក្នុងកាសែត Corriere dello Sport ថា៖” Real Madrid បង្ហាញប្រតិកម្មទល់នឹងValencia បានយ៉ាងល្អ។ ខ្ញុំមិនគិតថាពួកគេកំពុងជួបវិបត្តិនោះទេ។ការប្រកួតប្រជែងតែមួយគត់ដែល Real Madrid អាចឈ្នះនៅពេលនេះគឺChampions League ដូច្នេះហើយពួកគេនឹងយកចិត្តទុកដាក់ទៅលើវា”។
“ យើងត្រូវទទួលស្គាល់នូវអ្វីដែល Zidane បានធ្វើក្នុង Champions League។ប្រសិនបើពួកគេអាចយកឈ្នះ Emery (និង PSG)វានឹងពិបាកបំផុតសម្រាប់ក្រុមផ្សេងទៀតដែលចង់បញ្ឈប់ពួកគេដោយសារតែពួកគេមានកីឡាករក្នុងក្រុមដែលមិនចង់ចាញ់ Cristiano Ronaldo”។
បែបនេះក្ដីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយពីPSG ផងដែរថា៖” PSG មានគ្រប់យ៉ាងដើម្បីឈ្នះChampions League ពួកគេមានNeymar, Mbappeពួកគេមានបទពិសោធន៍ច្រើននិងគុណភាពដែលពួកគេមានកាលពីឆ្នាំមុន ពួកគេខ្លាំងហើយគ្រោះថ្នាក់”៕