ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦មក ក្រោយឈ្នះប្រេស៊ីល ដោយ​លទ្ធផល ២ទល់នឹង១ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃសុក្រ​ ទី០៦ កក្កដា។

Fernandinho ធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្រោយភ្លាត់ពីបាល់ជ្រុងលើកដោយ Nacer Chadli នៅនាទី១៣ ហើយ Kevin de Bruyne បន្ថែមបានមួយគ្រាប់ទៀតនៅនាទី៣១។ ដល់នាទី៧៦ទើប Renato Augusto វាយបកបានមួយគ្រាប់វិញ តែហួសពេលទៅហើយ។

ដូចនេះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០១៨នេះនឹងប្រមូលផ្ដុំដោយក្រុមនៅអឺរ៉ុប ជាលើកដំបូងចាប់ពីឆ្នាំ២០០៦មក ដោយបែលហ្ស៊ិកត្រូវជួបជាមួយបារាំង៕

ទស្សនាវីដេអូ៖