គ្រាប់បាល់តាមស្មើរបស់ Willian បានធ្វើឲ្យលទ្ធផល Liverpool ស្មើជាមួយ Chelsea ក្នុងកីឡដ្ឋាន Anfield ប៉ុន្តែ Antonio Conte ជឿថាក្រុមរបស់គាត់គួរតែឈ្នះការប្រកួតនេះ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានសសរសើរកូនក្រុមរបស់លោកដែលអាចដោះស្រាយស្ថានការណ៍ ក្រោយ Salah រកបានគ្រាប់បាល់នាំមុខឲ្យ Liverpoolនៅនាទី៦៥ ដោយលោកនិយាយថា Chelsea គ្មានសំណាងដែលមិនអាចយកបីពិន្ទុពីLiverpool ក្រោយក្រុមរបស់លោកលេងបានល្អជាង។
អតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលីថា៖“ ក្នុងវគ្គទីមួយ ពួកយើងលេងបានល្អ ហើយតែងបង្កើតគ្រោះថ្នាក់ដោយការគ្រប់គ្រង់បាល់។ នៅវគ្គទី២យើងបង្កើតឱកាសជាច្រើនដើម្បីរកគ្រាប់បាល់។ ក្នុងស្ថានភាពដ៏ល្អបំផុត បែរជាយើងរបូតគ្រាប់បាល់”។
“ ខ្ញុំគិតថាយើងគ្មានសំណាង ប្រសិនបើអ្នកមើលទៅ ឥទ្ធិពលនៃការរកគ្រាប់បាល់របស់ពួកគេ (Liverpool)។ ពួកគេក៏សំណាងដែរដែលគេចផុតពីការបរាជ័យ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំរីករាយដែលឃើញប្រតិកម្មល្អរបស់កូនក្រុម។ ការស្រឡាញ់ដ៏អស្ចារ្យ ការប្រយុទ្ធដ៏អស្ចារ្យ ប្រតិកម្មដែលយើងមិនបាក់ទឹកចិត្តពេលឃើញលទ្ធផលរបស់ Liverpool។ ពួកយើងព្យាយាមឈ្នះការប្រកួត យើងត្រូវតែរីករាយទោះបីទទួលបានលទ្ធផលស្មើ”៕