ប្រភព Mundo Deportivo, បាននិយាយថា គោលដៅចម្បងរបស់ Real Madrid គឺគ្មាននរណាក្រៅពីគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low នោះទេ។
គ្រូបង្វឹកជួយជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ឈ្នះពាន World Cup 2014រូបនេះ ដឹកនាំតាំងពីឆ្នាំ២០០៦ហើយនៅសល់កុងត្រាដល់ឆ្នាំ២០២០ប៉ុន្តែ Perez មានបំណងចំណាយលុយលើកុងត្រានៅសល់ឲ្យសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដើម្បីយកគ្រូបង្វឹករូបនេះមកដឹកនាំនៅ Bernabeu។
ចំណែក Zidane វិញត្រូវបានគេដឹងថានឹងអាចពិចារណាកៅអីគ្រូបង្វឹករបស់ខ្លួន ពេលចប់រដូវកាលនេះ ខណៈដែលក្លឹបបច្ចុប្បន្នមិនសូវស្រួលនោះទេ ក្រោយពាន២ក្នុងស្រុកអស់ឱកាសប្រជែងគឺ La liga និង Copa del Rey ខណៈនៅសល់Champions League តែមួយក្នុងដៃហើយវគ្គ១៦ក្រុមចុងក្រោយត្រូវជួបក្រុមខ្លាំង PSG មិនដឹងលទ្ធផលយ៉ាងនៅឡើយ។
លោកនៅសល់កុងត្រាជាមួយ Real Madrid ២ឆ្នាំទៀត តែយ៉ាងណាគ្រូបង្វឹកសញ្ជាតិបារាំង អាចនឹងសម្រាកបន្ទាប់ពីជួបប្រទះរដូវកាលដ៏អាក្រក់ បន្ទាប់ពីឈ្នះពាន Champions League ២ដងក្នុងរយៈពីឆ្នាំជាប់គ្នា។
ប្រសិនបើសាមីខ្លួន លោក Low គាត់បដិសេធមិនមកដាច់អលង្ការ ជម្រើសដ៏ទៃទៀតសម្រាប់ Real Madrid គឺលោក Max Allegri, Mauricio Pochettino, Jurgen Klopp, Mauricio Sarri និងអាចជាអតីតកីឡាករ Real Madrid ម្នាក់ទៀតជំនាន់Zidaneដែរគឺ Guti ដែលកំពុងធ្វើជាគ្រូបង្វឹកក្រុមយុវជន Castilla៕