ក្រុមជម្រើសជាតិក្រូអាត បានយកឈ្នះក្រុមជម្រើសជាតិក្រិក៤ទល់១ក្នុងការប្រកួតជម្រុះ Play-off ជើងទី១ពានរង្វាន់ World Cup 2018 តំបន់អឺរ៉ុបកាលពីយប់មិញនេះ។
បួនក្រុមរបស់ក្រុមក្រឡាអុកក្រូអាត រកបានដោយខ្សែបម្រើ Luka Modric បាល់ពិន័យ១១ម៉ែត្រនៅនាទី១៣, Nikola Kalinic នាទី១៩ Ivan Perisic នាទី៣៣និងវគ្គទី២រកបានដោយAndrej Kramaric នាទី៤៩។ចំណែកមួយគ្រាប់របស់ក្រិករកបានដោយ Sokratis Papastathopoulos នាទី៣០។
[youtube id=”6pPSH1tT1vg”]
ចំណែកមួយគូរទៀតគឺស្វីសឈ្នះអៀរឡង់ខាងជើង១ទល់០ ដោយបាល់ពិន័យ១១ម៉ែត្រដោយខ្សែការពាំរស្លាប Recardo Rodriguez នាទី៥៨ក្នុងវគ្គទី២។ នៅយប់ថ្ងៃទី១២ខែវិច្ឆិកាក្រុមទាំងបួននឹងត្រូវជួបគ្នាសម្រាប់ការប្រកួតជើងទី២កាត់សេចក្ដីរកក្រុមមានកៅអីទៅលេងនៅរុស្សីឆ្នាំក្រោយ៕
[youtube id=”znrO-9FHBs0″]