ក្លឹបយក្ស Bayern Munich គ្រោងនឹងឆក់យកខ្សែប្រយុទ្ធមួយរូបពី PSG ដើម្បីមកជំនួសកៅអីរបស់ខ្សែប្រយុទ្ធចាស់វស្សា Frank Ribery ក្រោយចប់រដូវកាលនេះ។

លទ្ធផល​រូបភាព​សម្រាប់ draxler

យោងតាមប្រភពព័តមានពី French Football បានចុះផ្សាយថា Bayern Munich នឹងធ្វើការដេញថ្លៃយកខ្សែប្រយុទ្ធវៃក្មេង Julian Draxler ពី PSG មកកាន់អាល្លឺម៉ងវិញដើម្បីយកមកជំនួសតំបន់ប្រយុទ្ធរបស់ Ribery ក្រោយកីឡាករវ័យ៣៤ឆ្នាំរូបនេះនឹងផុតកុងត្រាជាមួយក្លឹបនៅរដូវក្តៅខាងមុខ។ យ៉ាងណាមិញ Draxler ត្រូវបានគេដឹងថាកំពុង ស្ថិតក្នុងបញ្ជីកីឡាករទិញចូលតែម្នាក់គត់របស់ Bayern ប្រសិនបើក្លឹបមិនបន្តកុងត្រាឲ្យ Ribery។

លទ្ធផល​រូបភាព​សម្រាប់ draxler and ribery

សូមបញ្ជាក់ផងដែរថា Julian Draxler បានផ្ទេរចេញពី VfL Wolfsburg ទៅកាន់ PSG កាលពីដើមរដូវកាល ។ក្នុងនោះរូបគេស៊ុតបាន៦គ្រាប់ក្នុងចំណោម២៧ប្រកួតកន្លងមកឲ្យ PSG៕