បន្ទាប់​ពី​អ្នក​ចាំ​ទី​របស់​ Manchester United កីឡាករ​ David DeGea រក្សា​បាន ​Clean Sheet ៩០​ដង​ក្នុង​ Premier League ​យើង​នៅ​តែ​ស្ទាក់ស្ទើរ ​ថា​តើ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​អាច​ក្លាយ​ជា​កីឡាករ​លេង​ក្នុង​ដំណែង​ចាំ​ទី​ល្អ​ជាង​គេ​បំផុត​ក្នុង​Premier League ដែរ​ឬ​ទេ?

De Gea បាន​បង្កើត​កំណត់​ត្រា​មួយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ក្រោយ​រក្សា​បាន ​Clean Sheet ក្នុង​ជ័យជម្នះ​២​ទល់​០​លើ​Huddersfield Town ។ មិន​ត្រឹម​តែ​ជា​ការ​ប្រកួត​លើក​ទី​៣០០​សម្រាប់ ​Manchester United ប៉ុណ្ណោះ​ទេ​ កីឡាករ​វ័យ​២៧​ឆ្នាំ​ក៏​រក្សា​មិន​ឲ្យ​គេ​ទាត់​ចូល​ទី​៩០​Clean Sheet ដែល​ស្ថិតិ​នេះ​ច្រើន​ជាង​គេ​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​ Premier League គិត​រយៈ​ពេល​ដូច​គ្នា។

 

អញ្ចឹង​ក៏​ដោយ​​នៅ​មាន​កំណត់​ត្រា​ដទៃ​ទៀត​ដែល​ De Gea ល្អ​ជាង​អ្នក​ចាំ​ទី​ទាំង​អស់​ក្នុង ​Premier League។

******ភាគរយ​នៃ​ការ​សង្គ្រោះ​បាល់​គិត​ជា​អប្បបរមា​៥០​ប្រកួត​ក្នុង​Premier League
1. David De Gea(Man Utd)- 74.2%
2. Petr Cech(Arsenal)- 75.5%
3. Tom Heaton (Burnley) 72.4%
-សរុប​ការ​រក្សា​សង្គ្រោះ​មិន​ឲ្យ​គេ​ទាត់​ចូល
1-David De Gea (Man Utd)​៦២០ដង
2- Simon Mignolet (Liverpool៥៩៨ដង
3- Ben Foster (West Brom )៣៩៣​នាក់

-រយៈពេល​នៃ​ការ​របូត​គ្រាប់​គិត​ជា​អប្បបរមា​៥០​ប្រកួត​ក្នុង​Premier League ៖
1. David De Gea (Man Utd) 95mn/Goal
2. Thibaut Courtois (Chelsea) 93.9mn/Goal
3. Petr Cech(Arsenal)-90.2mn/Goal

បើ​គិត​តាម​ស្ថិតិ​ទាំង​បី​​នេះ​ De Gea គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្អ​ដែល​មាន​សមត្ថភាព​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ក្នុង​Premier League៕