ក្រោយ​ពេល​ការ៤​ចាក​ចេញ​របស់ ​Alvaro Morata ទៅ​ Chelsea​, Madrid កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​លេខ​៩​ថ្មី​ ខណៈ​ពួក​គេ​បាន​រក​ឃើញ​គោលដៅ​និង​កំណត់​អត្ថសញ្ញាណ​រួច​ហើយ​ គឺ​កំពូល​ខ្សែ​ប្រយុទ្ធ​​កំពុង​ឡើង​ជើង​របស់ ​Tottenham ​កីឡាករ​ Harry Kane។

Harry Kane គឺ​ជា​គោលដៅ​ថ្មី​របស់ ​Real Madrid។ ​កីឡាករ​អង់គ្លេស​បាន​ចាប់​ផ្ដើមយ៉ាង​ល្អ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ ដោយ​បាន​ឈរ​ចំណាត់​ថ្នាក់​លេខ​២​​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​កំពូល​រក​គ្រាប់​បាល់​នៅ​អឺរ៉ុប​នៅ​ឆ្នាំ​២០១៧​ ជាមួយ​នឹង​៣៦​គ្រាប់​តាម​ពី​ក្រោយ​ Messi ៤៣​គ្រាប់។

អ្វី​កាន់​តែ​ធ្វើ​ឲ្យ​ Real ស្រក់​ទឹក​មាត់​ចង់​បាន​គឺ​​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Spurs មួយ​នេះ​គឺ​ជា​កំពូល​អ្នក​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ដោយ​រក​បាន​១៣​គ្រាប់​ទាំង​ឲ្យ​ក្លឹប​ និង​ជម្រើស​ជាតិ​ក្នុង​ខែ​កញ្ញា​(​មួយ​ខែ​រក​បាន​១៣​គ្រាប់)។ តាម​ប្រភព​ ” El Chiringuito” Real Madrid បាន​ទាក់ទង​ Tottenham ស្នើ​សុំ​ Kane​​។​ ប៉ុន្តែ​ពេល​នេះ​ ពួក​គេ​គ្រាន់​តែ​ចាប់​អារម្មណ៍​​ប៉ុណ្ណោះ​ ប៉ុន្តែ​ កីឡាករ​លំដាប់​ហើយ​គឺ​ថា​លោក Perez បាន​កំណត់​មុខ​សញ្ញា​រួច​ហើយ​ ដោយ​លោក​យក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​រដូវ​កាល​ក្រោយ​ បើ​មិន​បាន​នៅ​ខែ​មករា​ខាង​មុខ​នេះ។

បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​ក្លឹប​ទាំង​ពីរ​គឺ​ហាក់​មិន​សូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​បើ​និយាយ​កាល​ពី​មុន​វិញ​ជា​មិត្ត​ភាព​ចាក​ទឹក​មិន​លេច​ ដោយ​ Real Madrid ហ៊ាន​ចំណាយ​លុយ​ច្រើន​ទិញ​យក​ Luka Modric និង​Gareth Bale ពី​ White Hart Land មក​កាន់ ​Bernabeu។

បើ​តាម​ការ​គិត​! ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ម្នាក់​នេះ​ កំពុង​តែ​បង្កើន​ភាព​ខ្លាំង​របស់​ខ្លួន​ឲ្យ​ Real ស្រក់​ទឹកមាត់​កាន់​តែ​ខ្លាំង​ដើម្បី​នាំ​យក​រូប​គេ​មក​កាន់​កៅអី​នៅ​សល់​របស់​ Morata ឬ​ជំនួស ​Benzema ដែល​កំពុង​របួស​ហើយ​ធ្លាក់​ជើង​ផង​នោះ៕

 

ប្រភព៖ Besoccer

អត្ថបទ៖ ជាយដែនកីឡា