Keisuke Honda បានប្ដូរទៅលេងនៅក្លឹប Pachuca ក្នុងលីកកំពូលប្រទេសមិកស៊ិកឯណោះទេ ទោះបីជាមានព័ត៌មានថាចេញពីអ៊ីតាលីទៅលេងក្លឹបមួយចំនួន ក្នុងលីកកំពូលអាមេរិក និង Galatasaray។
ក្លឹបលេងនៅលិគកំពូលប្រទេសនៅអាមេរិកខាងជើងមួយនេះ បានប្រកាសក្នុងគណនី Twitter របស់ខ្លួនថា តារាបាល់ទាត់ជម្រើសជាតិជប៉ុន បានចុះកុងត្រារួចហើយ។ កីឡាករវ័យ៣១ឆ្នាគឺជាកីឡាករគ្មានតម្លៃខ្លួន (Free agent)បន្ទាប់ពីចាកចេញពីក្លឹប AC Milan ក្រោយចប់រដូវកាលមុន។
Honda បានមកចូលហ្វឹកហាត់ក្នុងកីឡដ្ឋាន Orange County រួចទៅហើយ ប៉ុន្តែរូបគេមានទំនាក់ទំនងប្ដូរទៅលេងនៅ Major League Soccer ពិសេសក្លឹប LA Galaxy បង្ហាញការចាប់អារម្មណ៍។ បែបនេះក្ដី! កីឡាករលេងក្នុងដំណែងបម្រើប្រយុទ្ធពាក់អាវលេខ៤ក្នុងជម្រើសជាតិជប៉ុន បែរជាប្ដូរទៅលេងនៅមិកស៊ិកជាមួយក្លឹប Pachuca។
លើសពីនេះសាមីខ្លួនកីឡាករផ្ទាល់បានផុសក្នុងគណនី Twitter របស់ខ្លួនថា៖ ខ្ញុំទើបតែបានស៊ីញេកុងត្រាជាមួយ Pachuca របស់មិកស៊ិក។ខ្ញុំសង្ឃឹមថាបានឃើញអ្នកគាំទ្រឆាប់ៗនេះ។”
អតីតកីឡាកររបស់ក្លឹប CSKA Moscow ក៏មានព័ត៌មានចុះផ្សាយថារូបគេទៅលេងនៅក្លឹបយក្សទួរគី Galatasaray ផងដែរក្រោយបានចូលលេងត្រឹម៩ប្រកួតក្នុងរដូវកាលចុងក្រោយ ក្រោមការដឹកនាំរបស់លោក Vincenzo Montella ។