David De Gea នៅ​តែ​ជា​គោល​បំណង​សំខាន់​របស់ ​Real Madrid ។ លោក Florentino Perez ចង់​នាំ​អ្នក​ចាំ​ទី​រូប​នេះ ​ពី​Manchester United ប៉ុន្តែ​ក្លឹប​មាន​កីឡដ្ឋាន​ឈ្មោះ​ Old Trafford ដាច់​ខាត​រក្សា​កីឡាករ​រូប​នេះ​ឲ្យ​បន្ត។

គិត​ៗ​ទៅ​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​ដែល​លោក Perez ព្យាយាម​ចុះ​កុង​ត្រា​ បន្ទាប់​ពី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​កីឡាករ​ ប៉ុន្តែ​ Manchester United បាន​ប្រាប់ ​Real Madrid ថា​តម្លៃ​ខ្លួន​របស់​កីឡាករ​អេស្ប៉ាញ​គឺ​១៣០​លាន​អឺរ៉ូ​ ហើយ​ក្លឹប​មិន​ខ្វល់​នោះ​ទេ​ ខណៈ​កុង​ត្រា​ផុត​កំណត់​ដល់​ឆ្នាំ​២០១៩។

ឆាប់​នេះៗ ពួក​គេ​នឹង​ប្រកាស​ពី​ការ​ចុះ​កុងត្រា​ថ្មី​បន្ថែម​ឲ្យ​ De Gea។ កុងត្រា​ពី​មុន​ផុត​កំណត់​ឆ្នាំ ២០១៦ ​ខណៈ​ Real Madrid សឹង​តែ​ទិញ​បាន​រួច​ទៅ​ហើយ ​ប៉ុន្តែ​ឯកសារ​នៃ​ការ​ផ្ទេរ​យឺត​យ៉ាវ​ក៏​មិន​បាន​សម្រេច​ ​ហើយ​១០​ថ្ងៃ​ក្រោយ​មក​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ក៏​ស៊ីញេ​កុង​ត្រា​បន្ត​ដល់​ឆ្នាំ​២០១៩​នេះ​តែ​ម្ដង។

បិសាច​ក្រហម​ចំណាយ​លុយ​ត្រឹម​១៨​លាន​អឺរ៉ូ​ទិញ​អ្នក​ចាំ​ទី​រូប​នេះ​ពី​ Atleico Madrid ហើយ​ស៊ីញេ​កុង​ត្រា​កាល​ពី​ឆ្នាំ​២០១១​ប៉ុន្តែ​តាម​តម្លៃ​ផ្ដាច់​កុង​ត្រា​ឡើង​ដល់​២២​លាន​កាល​ជំនាន់​នោះ ​បើ​តាម​ប្រភព Football Leaked។​នៅ​ពេល​នេះ​ Keylor Navas នៅ​តែ​ជា​តារា​ចាំ​ទី​របស់ ​Real Madrid ហើយ​ក្លឹប​មាន​កីឡដ្ឋាន​ឈ្មោះ ​Bernabeu ក៏​កំពុង​ចាប់​អារម្មណ៍ Thibaut Courtois​របស់​ Chelsea ដែរ៕