ក្រុមតោកំណាចអង់គ្លេសបានបំបាក់ក្រុមជម្រើសជាតិប៉ាណាម៉ាយ៉ាងចាស់ដៃដោយលទ្ធផល៦ទល់នឹង១កាលពីយប់មិញនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 នៅក្នុងពូល G។

ក្នុងជំនួបនាកីឡដ្ឋាន Nihzny Novgorod ៦គ្រាប់របស់ក្រុមជើងឯក១សម័យរកបានដោយខ្សែប្រយុទ្ធ Harry Kane ៣គ្រាប់, ខ្សែការពារ John Stones ២គ្រាប់ និង ខ្សែបម្រើ Jesse Lingard ១គ្រាប់ ខណៈ១គ្រាប់របស់ប៉ាណាម៉ារកបានដោយខ្សែបម្រើ Filepe Baloy។

ក្រោយពីទទួលបានជ័យជម្នះ ក្រុមលោក Gareth Southgate បានកក់កៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិដោយចាប់ដៃឡើងជាមួយនឹងបែលហ្ស៊ិកក្រោយពីឈ្នះ២ប្រកួតដូចៗគ្នា ខណៈប៉ាណាម៉ា និង ទុយនេស៊ី ហាលអាវត្រឹមវគ្គនេះ។

ទស្សនាវីដេអូ៖