ការ​ផ្ទេរ​ទៅ​លេង​នៅ ​Manchester City មិន​បាន​សម្រេច​​ ហើយ​ការ​ប្រកួត​ក្នុង​ជម្រើស​ជាតិ​នៃ​ព្រឹត្តិការណ៍​ World Cup ក៏​មិន​បាន​ជោគជ័យ​ជា​ដុំកំភួន ​ខណៈ​បើក​រដូវ​កាល​ដំបូង​ក្នុង​ក្រុម​ក៏​មិន​សូវ​បាន​ជោគជ័យ​ហាក់​​ធ្វើ​ឲ្យ​សម្ពាធ​របស់ ​Alexis Sanchez ​កាន់​តែ​ខ្លាំង។

ក្រោយ Sanchez បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈីលី​មិន​សូវ​បាន​ល្អ​ អ្នក​គាំទ្រ​ជម្រើស​ជាតិ​ឈីលី​នៅ​ក្នុង​ប្រទេស​បាន​ចាប់​ផ្ដើម​រិះគន់​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ Arsenal រូប​នេះ​កាន់​តែ​ខ្លាំង។ ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ បាន​ភ្លេច​ថា​ Alexis បាន​លេង​ក្នុង​ដំណែង​ជា​កីឡាករ​សំខាន់​ដែល​ជួយ​ឈីលី​ឈ្នះ​ពាន​ Copa America ២​ឆ្នាំ​ជាប់​គ្នា​។

ការ​រិះគន់​មួយ​ចំ​នួន​បាន​គិត​ថា​កីឡាករ​នេះ ​ហាក់​មិន​ដែល​បាន​ជួយ​ជម្រើស​ជាតិ​ធ្លាប់​ឈ្នះ​ពាន​ពី​មុន​នោះ​ទៅ​វិញ។ អ្នក​គាំទ្រ​ជម្រើស​ជាតិ​ឈីលី​បាន​បង្កើត​គម្រោង​ ធ្វើ​បាតុកម្ម​ និង​ដើរ​ក្បួន​ឲ្យ​ មិត្ត​ស្រី​របស់​ Alexis Sanchez នាង​  Mayte Rodriguez ។ មនុស្ស​៤​ទៅ​៥​នាក់​បាន​ធ្វើ​បែប​នេះ​ ហើយ​កាល​ពី ​Sanchez ចេញ​ពី ​Barcelona ទៅ​លេង​នៅ ​Arsenal ក៏​ត្រូវ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ផង​ដែរ។

មូល​ហេតុ​នៃ​ការ​ចង់​ឲ្យ​ Alexis Sanchez បែក​គ្នា​ជាមួយ​មិត្ត​ស្រី​ ដោយ​សារ​ឃើញ​កីឡាករ​រូប​នេះ​លេង​មិន​សូវ​បាន​ល្អ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​បន្ទោស​ថា​”​ធាត់​ទៅ​ៗ”​ហើយ​​វា​រំខាន​ដល់​ការ​រក្សា​ទម្រង់​លេង​ឲ្យ​បាន​ល្អ។ Sanchez និង​ Rodriguez បាន​ជួប​គ្នា​ធ្វើ​ជា​សង្សារ​កាល​ពី​ខែ​កក្កដា ​ហើយ​នារី​ម្នាក់​នេះ​ក៏​តារា​ម៉ូដែល​ដ៏​ល្បី​របស់​ឈីលី​ផង​ដែរ៕

ប្រភព៖ 101greatgoal