ថ្នាក់​ដឹកនាំ ​Real Madrid ​បាន​ប្រាប់​ទៅកាន់​លោក  Zinedine Zidane ថា​ពួក​គេ​នឹង​មិន​ធ្វើ​កិច្ច​ព្រមព្រៀង ​អន្ទង​យក​តារា​បាល់ទាត់ ​Eden Hazard ​របស់​ Chelsea នោះ​ទេ​។

Zidane មាន​ទំនាក់ទំនង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ យូរ​មក​ហើយ​។ ​ចំណែក​កីឡាករ​ក៏​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ពន្យារ​ពេល​បន្ត​កុង​ត្រា​ជាមួយ​ក្លឹប​ ពី​ព្រោះ​កំពុង​រង់​ចាំ​ Real Madrid ដាក់​សំណើ​។ ប៉ុន្តែ​តាម​ប្រភព​Marca នាយក​បច្ចេកទេស​របស់ក្លឹប​អេស្ប៉ាញ ​​គ្មាន​គម្រោង​ចំណាយ​លុយ​ធំ​ទៅ​លើ ​Hazard នោះ​ទេ​ ខណៈ​ពេល​ដែល​Marco Asensio នៅ​ជាមួយ​ក្លឹប​នៅ​ឡើយ​ ហើយ​ស្ថិត​ក្រោម​ការ​ប្រើ​ប្រាស់​របស់​ Zidane ផ្ទាល់។

Asensio គឺ​ជា​សំណព្វ​ចិត្ត​អ្នក​គាំទ្រ​នៅ ​Bernabeu តែង​តែ​ត្រូវ​បាន​ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​ក្នុង​រដូវ​កាល​នេះ​ ទោះ​បី​ជា​កីឡាករ​ម្នាក់​របស់ ​Real Madrid ដែល​មិន​ដែល​មិន​សូវ​មាន​របួស​ក៏​ដោយ។ ក្នុង​រដូវ​កាល​នេះ រូប​គេ​លេង​ក្នុង​ឈុត​ដំបូង​បាន​៩​ប្រកួត​ ហើយ​លេង​ពេញ​៩០​នាទី​បាន​៦​ប្រកួត​​ ខណៈ​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​កីឡាករ​រូប​នេះ​ លេង​ក្នុង​ឈុត​ដំបូង​នៅ ​Champions League ទល់​នឹង​ APOEL។

ទោះ​បី​ជា​ក្លឹប​មាន​ទំនាក់​ទំនង​ធ្វើ​ការ​ផ្ទេរ​យក ​Hazard ប៉ុន្តែ​ការ​សម្រេច​ចិត្តរបស់​ថ្នាក់​ដឹកនាំ ​ឲ្យ​ Zidane ធ្វើ​យ៉ាង​ណា​អភិវឌ្ឍន៍​សមត្ថភាព​ Asensio ឲ្យ​លេង​ក្នុង​ការ​ប្រកួត​ធំ​”​បាន​ញឹក​ញាប់ ​ដើម្បី​ឲ្យ​រូប​គេ​បង្ហាញ​ភាព​ជឿជាក់។

ដោយ​សារ​ទីតាំង​លេង​ដូច​គ្នា​នោះ ​បើ​សិន​ណា​ Hazard មក​ Real មែន​ ឱកាស​លេង​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​ នឹង​កាន់​តិច​ទៅៗ​រហូត​អាច​ចាក​ចេញ​ពី​ក្លឹប​ផង​ក៏​មិន​ដឹង។ ប្រភព ​The Sun បាន​សន្និដ្ឋាន​ថា ​Chelsea បាន​ដាក់​តម្លៃ​ខ្លួន ​Hzard ដល់​ទៅ​១២០​លាន​ផោន​បើ​ Real Madrid ចង់​បាន​មែន៕