ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បាន៣ពិន្ទុលើកដំបូងក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 លើទឹកដីរុស្ស៊ី នៅថ្ងៃពុធ ទី២០ មិថុនា ដោយឈ្នះម៉ារ៉ុក ១ទល់នឹង០។

បើក​ឆាក​បាន​តែ​៤​នាទី កីឡាករ​របស់ Real Madrid ជា​អ្នក​នាំ​សំណាង​ឲ្យ​ក្រុម​ដែល​ជា​ម្ចាស់​ជើង​​ឯក Euro 2016 នាំ មុខ១ទល់នឹង០។ ការប្រកូតទាំងពីរតង់ក្រុមទាំង២មានឱកាសល្អដូច​គ្នា​ តែ​មិនមានក្រុម​ណា​អាច​បន្ត​រក​គ្រាប់បាល់​បាន​ឡើយ។ លទ្ធផល ១-០​ បាន​បញ្ចប់​ដល់​៩០​នាទី។

គិតត្រឹមពេលនេះ ក្រុមរហស្សនាមបញ្ចខែលឋិតនៅលេខ២ពូល B ដោយមាន៤ពិន្ទុស្មើគ្នាជាមួយក្រុមគោជល់អេស្ប៉ាញ ខណៈអ៊ីរ៉ងនៅលេខ៣មាន៣ពិន្ទុ​ហើយម៉ារ៉ុកនៅបាតតារាងមិនមានពិន្ទុឡើយ។

ទស្សនាវីដេអូ៖