លោក Jupp Heynckes គ្រូ​បង្វឹក​ថ្មី​របស់​ ​Bayern Munich ​បាន​លើក​ឡើង​ថា​បញ្ហា​ផ្នែក​ភាសា​គឺ​ជា​ផល​លំបាក​សម្រាប់​ James Rodriguez ប្រកប​អាជីព​បាល់ទាត់​នៅ​ក្នុង​ក្របខណ្ឌ​ Bundesliga។

James Rodriguez

កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​ត្រូវ​បាន​ក្លឹប​មាន​កីឡដ្ឋាន Allianz Arena ខ្ចី​ជើង​២​ឆ្នាំ​ពី​ Real Madrid កាល​ពី​ខែ​កក្កដា​ដោយ​លោក Carlo Ancelotti ជា​អ្នក​នាំ​មក។​ប៉ុន្តែ​របួស​សរសៃពួរ​បាន​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​លេង​ ហើយ​រូប​គេ​បាន​ចូល​លេង​លើក​ដំបូង​បំផុត​ឲ្យ​ក្លឹប​ថ្មី​កាល​ពី​ថ្ងៃ​ទី​៩​កញ្ញា។ កីឡាករ​នាំ​លេង​រូប​នេះ​ លេង​បាន​ត្រឹម​៥​ប្រកួត​ប៉ុណ្ណោះ​គ្រប់​កម្មវិធី​ ​ហើយ​ការ​បណ្ដេញ​ចេញ​គ្រូ​បង្វឹក​លោក Ancelotti ធ្វើ​ឲ្យ​រូប​គេ​តែលតោល​ចង់​ត្រឡប់​មក​ Real Madrid វិញ។

Heynckes oversaw a depleted squad with many of Bayern's players away with their country

 

Heynkes ដែល​ជា​គ្រូ​បង្វឹក​មក​ជំនួស​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ថា ​James អត់​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់​​គឺ​ពិបាក​ជួយ​នូវ​បញ្ហា​របស់​គាត់ ​ប៉ុន្តែ​គាត់​នឹង​រក​ជំនួយ​បន្ថែម។ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖” James Rodriguez មិន​និយាយ​ភាសា​អាល្លឺម៉ង់​។ បាល់ទាត់​អាល្លឺម៉ង់​ខុស​ពី​ដាច់​ពី​បាល់ទាត់​នៅ​អាមេរិក​ខាង​ត្បូង​​វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​កីឡាករ​ដូច​ជា​គាត់”។

“ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! គាត់​ត្រូវ​ដឹង​ថា​គាត់​អាច​រក​ជំនួយ​ពី​ខ្ញុំ​បាន​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​កីឡាករ​ដែល​មាន​ទេពកោសល្យ​ហើយ​គាត់​មាន​ទេពកោសល្យ​ខ្លាំង​ណាស់។ ខ្ញុំ​បាន​ឃើញ​គាត់​លេង​នៅ​ Real Madrid ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​គាត់​នោះ​ទេ​។ ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ International Break វិញ​ខ្ញុំ​នឹង​និយាយ​ជាមួយ​គាត់​ហើយ​ផ្ដល់​ដំបូន្មាន​ឲ្យ​ទៅ​គាត់”៕