អ៊ីស្លង់​បាន​បំបាក់​កូសូវ៉ូ​២​ទល់​០​ក្នុង​ទី​ក្រុង​ Raykjavik កាល​ពី​យប់​មិញ​ដើម្បី​ទទួល​បាន​កៅអី​ទៅ​លេង​ World Cup២០១៨​ក្នុង​ឋានៈ​ជា​ក្រុម​កំពូល​តារាង​ពូល​ Iនៃ​វគ្គ​ជម្រុះ​ក្នុង​តំបន់​អឺរ៉ុប​ ​ហើយ​ពួក​គេ​ក៏​ជា​ប្រទេស​តូច​បំផុត​ដែល​បាន​ទៅ​លេង​នៅ​World Cup។

Iceland's forward Johann Berg Gudmundsson (2nd R) vies for the ball during the FIFA World Cup 2018 qualification football match between Iceland and Kosovo in Reykjavik, Iceland on October 9, 2017. / AFP PHOTO / Haraldur Gudjonsson (Photo credit should read HARALDUR GUDJONSSON/AFP/Getty Images)

ក្រុម​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ Euro 2016 នឹង​មាន​វត្តមាន​នៅ​ប្រទេស​រុស្សី​នៅ​ឆ្នាំ​ក្រោយ​។ ក្រុម​មួយ​នេះ​គេ​ស្គាល់​ច្បាស់​ជាង​គេ ​គឺ​ទម្លាក់​ក្រុម​តោ​ក្រដាស​អង់គ្លេស​នៅ​ Euro 2016 ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ក្រោយ​ចាញ់​​ម្ចាស់​ផ្ទះ​បារាំង​នៅ​វគ្គ​៨​ក្រុម។ ក្រុម​របស់​លោក Heimir Hallgrimsson ឈ្នះ​៧​ប្រកួត​ស្មើ​មួយ​ប្រកួត​នឹង​ចាញ់​២​ប្រកួត​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល I។

Iceland fans with flags and scarves.

ក្រុម​មួយ​នេះ ​មាន​ប្រជា​ជន​ត្រឹម​តែ​៣៣៤០០០​នាក់​ប៉ុណ្ណោះ​គឺ​តិច​និង​តូច​ជាង​បណ្ដា​ប្រទេស​ដែល​ធ្លាប់​ជាប់​លើក​មុន​ៗ​។

 

Iceland GFX