ក្នុងកិច្ចសម្ភាសន៍មួយជាមួយ RMC អតីតខ្សែបម្រើ Barcelona បាននិយាយហូរហែទាក់ទងនឹងប្រធានបទបាល់ទាត់និងកីឡាករ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺនិយាយពីការជួបគ្នារវៀង PSG ជាមួយ Real Madrid ក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ។
PSG នឹងត្រូវជួប Real នៅថ្ងៃទី១៤កុម្ភៈនៅជើងទីមួយក្នុងកីឡដ្ឋាន Bernabeu ហើយជើងទី២នឹងទៅលេងនៅប៉ារីសវិញថ្ងៃទី៦មីនាហើយអតីតកីឡាករអេស្ប៉ាញ គិតថាការប្រកួតនេះពិតជាជក់ចិត្ត។
“ ខ្ញុំបានមើលពួកគេប្រកួតរៀងខ្លួនៗក្នុងរដូវកាលនេះ ហើយPSG ជាក្រុមដ៏អស្ចារ្យនឹងឈ្នះ Ligue 1។ ពួកគេសំណាងអាក្រក់ដែលជួប Real Madrid ដែលជាក្លឹបធ្លាប់ឈ្នះ Champions League ហើយជាក្លឹបដែលមាន DNA ដើម្បីតែពាននេះ”។
“ ក្នុងពាននេះ Real Madrid ស្ថិតក្នុងដំណែងខ្លាំងមួយ តែ PSG គឺជាក្រុមដែលមានភាគរយខ្ពស់ជាង អាចឈ្នះការប្រកួតនេះ។ ពួកគេជាក្រុមឈរកំពូលតារាងលីក ដែលមានទម្រង់លេងប្រសើរជាង Real។ ដូចដែល Emery ធ្លាប់និយាយអញ្ចឹងមិនយូរមិនឆាប់ PSG នឹងឈ្នះ Champions League ។ ខ្ញុំជឿជាក់ថាអញ្ចឹងដែរ”៕