តារាបាល់ទាត់ដ៏មានប្រជាប្រិយភាពបំផុតរបស់ Manchester City កីឡាករ Kevin D Bruyne ជឿថាគាត់សាកសមនឹងឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំនៅ Premier League ប៉ុន្តែរូបគេបាននិយាយថាការខំប្រឹងរបស់គេមិនអាចយកទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធកំពុងពេញ Form របស់ Liverpool កីឡាករ Mohamed Salah បានឡើយ។
De Bruyne នឹងក្លាយជាបេក្ខភាពម្នាក់ដែលអាចឈ្នះពានបុគ្គលបើរូបគេជួយ Manchester City ឈ្នះពាន Premier League នៅរដូវកាលនេះ។ ខ្សែបម្រើជម្រើសជាតិបែលហ្សិករកបាន៧គ្រាប់និងបញ្ជូនបាល់បាន១៥ដងឲ្យក្រុមរបស់លោក Pep Guardiola ឈរកំពូលតារាងក្នុងរដូវកាលនេះ។
ចំណែក Mohamed Salah វិញគឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុង Premier League មាន២៩គ្រាប់ក្នុង៣៧ប្រកួតនៅរដូវកាលនេះក្រោយចាកចេញពី Roma។ កីឡាករទាំងពីរត្រូវបានគេគិតថានឹងប្រជែងគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយនៅយប់ថ្ងៃពុធហើយ De Bruyne និយាយថា៖” អ្នកមិនអាចប្រៀបធៀបបានទេ។ វាមិនអាចទៅរួច ខ្វះឬកីឡាករម៉ាគគោកម្ដេចអ្នកជ្រើសរើស?”។
“អ្នកគ្រប់គ្នាមានគំនិតផ្ទាល់ៗខ្លួនវាអាស្រ័យលើអ្នកដែលយកកីឡាករមកនិយាយប៉ុណ្ណោះ។ Salah រកបានគ្រាប់បាល់បានច្រើនគួរឲ្យកត់សម្គាល់ គាត់ជាកីឡាករល្អណាស់គឺដូចទៅនឹងអ្វីគ្រប់យ៉ាងដែលមានក្នុងខ្លួនខ្សែប្រយុទ្ធគ្រប់គ្នា។សម្រាប់ រដូវកាលគាត់ពិតជាអស្ចារ្យណាស់”។
“ ប្រៀបធៀបពួកយើងទាំងពីរ ខ្ញុំមិនដឹងនោះទេ។ជាមួយនឹងស្ថិតិខុសគ្នាហើយយើងទៅប្រៀបធៀបជាមួយគ្នាម៉េចកើត។ វាខុសគ្នាដាច់តែម្ដង។ ខ្ញុំលេងជាខ្សែបម្រើការពារហើយអ្នកយកខ្ញុំទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធយ៉ាងម៉េចទៅ។ខ្ញុំគ្មានអ្វីនិយាយតាហ្មង!”។
“ គាត់លេងល្អណាស់ កំណត់ត្រារបស់គាត់បានបង្ហាញពីខ្លួនគាត់ ។វាគ្រាន់តែជាផ្លូវមួយសម្រាប់តែប៉ុណ្ណោះ។សំណាងហើយដែលខ្ញុំមិនមែនបែបនោះ”៕