Dani Alves ធ្លាប់និយាយរិះគន់គ្រាប់បាល់ Hand of The God របស់ Maradona កាលពីប៉ុន្មានខែមុនហើយពេលនេះ អតីតកីឡាករជម្រើសជាតិអាហ្សង់ទីនបានវាយបកវិញថា ” Alves ឆ្កួតហ្នឹង!”។
Maradona បានជួយជម្រើសជាតិពពកសអាងហ្សង់ទីន ឈ្នះពាន World Cup ឆ្នាំ១៩៨៦ ខណៈដែលអតីតកីឡាកររូបនេះបានប្រើដៃបន្លំក្បាល (ដៃព្រះជាម្ចាស់)ដោលរលងក្បាលអ្នកចាំទី Peter Shilton ឲ្យជម្រើសជាតិរបស់ខ្លួន ឈ្នះលើអង់គ្លេស ក្នុងលទ្ធផល២-១។
គ្រាប់ទី២របស់គាត់ គឺជាគ្រាប់បាល់ល្អបំផុតក្នុងប្រវត្តិសាស្រ្ត ដោយការប្រើបច្ចេកទេសញាក់បាល់ដាច់ខ្សែការពារអង់គ្លេស៥នាក់ មុនទាត់សម្រេចទីប៉ុន្តែ Alves បានទទូចកាលពីថ្មីៗនេះថា Maradona គឺជាវិរបុរសដែលល្បីក្នុងជំនាន់ World Cup 86 តែបើលេងក្នុងសម័យទំនើបនេះវិញគ្មានផ្លូវលើកពានបានទេ។
Alves ធ្លាប់បាននិយាយពី Maradona ក្នុងប៉ុស្តិ៍ទូរទស្សន៍ Canais Esporte Interativo របស់ប្រេស៊ីលថា៖” អ្នកមិនអាចប្រៀបធៀប Messi ជាមួយ Maradona បានទេ។ ខ្ញុំនឹងមិនមានមោទនភាពដោយនិយាយថា ខ្ញុំឈ្នះ World Cup ដើយប្រើដៃព្រះជាម្ចាស់នោះទេ។ ខ្ញុំនឹងមិននិយាយប្រាប់កូនខ្ញុំថា ខ្ញុំបានឈ្នះ World Cup ដោយរបៀបនេះ ហើយខ្ញុំនឹងមិននិយាយអំពីវាតែម្ដង។”
“ ដៃព្រះជាម្ចាស់បានបញ្ឆោតពួកយើង អ្នកគួរតែគិតពីរឿងនេះ ។ ក្នុងនាមជាអ្នកកីឡាម្នាក់ មិនអាចចាត់ទុកជាឧទាហរណ៍ដល់ក្មេងជំនាន់ក្រោយទេ។”
ក្រោយមក Maradona ក៏បានវាយបកវិញដោយចំអកថា Alves ជាឧទាហរណ៍អាក្រក់ដល់ខ្សែ ការពារស្លាបទាំងអស់។
“ Dani Alves ឆ្កួតហ្នឹង គាត់បញ្ជូនបាល់២៨ដង ហើយបានសម្រេចតែ៤ដងប៉ុណ្ណោះ។ ក្នុងនាមជាខ្សែការពារស្លាបស្ដាំ មានតែ Cafu និង Maicon ទេដែលល្អជាងគេ។ Dani Alves? ខ្សោយណាស់។ គាត់អាចនិយាយបានដោយសារគាត់លេងក្នុងតួនាទី ដែលបាល់ទាត់គេមិនសូវលេង។ ពួកគេ (ខ្សែការពារស្លាបស្ដាំ)ប៉ះបាល់បាន៣ដង តែបង្កើតកំហុស៨ដង”៕
ប្រភព៖ Goal.com