អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានពន្យល់ថាការងារដោះដូរកីឡាកររបស់ Man Utd ក្នុងឆ្នាំនេះ ចំណេញលុយយ៉ាងច្រើនក្រោយពេលទិញបានកីឡាករ៣នាក់ហើយតម្លៃខ្លួនសមរម្យនឹងចំណាយទៀតផង។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានទទូចថា ក្រុមរបស់លោក មានអារម្មណ៍ថាហាក់មិនបានចំណាយលុយចដុំកំភួន ក្នុងការទិញកីឡាកររដូវកាលនេះហើយលោកភ្ញាក់ផ្អើលដែល Barcelona ឲ្យ Neymar ចេញទៅ PSG ក្នុងតម្លៃ២២២លានអឺរ៉ូហើយការទិញ បាន Lukaku ក្នុងតម្លៃ៧០លានផោនគឺជាសំណាងរបស់Man Utd ហើយ។
លោកបាននិយាយក្នុងគេហទំព័រ Goal ៖ “ខ្ញុំគិតថាពួកយើងពិតជាក្លាហានណាស់ ហើយយើងបានគិតថាថានឹងមានអ្វីកើតឡើងអាចធ្វើឲ្យទីផ្សារកីឡាករផ្លាស់ប្ដូរជារឿងរហូត បន្ទាប់ពី Neymar ផ្ទេរចេញទៅ។ ខ្ញុំគិតថានៅថ្ងៃទី៣១សីហា តម្លៃខ្លួន Likaku អាចឡើងដល់១៥០លានផោនហើយ Matic អាចឡើងដល់៦០ទៅ៧០លានផោន។”
“Lukaku និង Matic នៅពេលនេះមានតម្លៃ២០០លានផោន ប៉ុន្តែដោយសារយើងបានទទួលជោគជ័យក្នុងដើមរដូវកាលដោះដូរកីឡាករ យើងចំណាយលុយមិនច្រើនទេ។ខ្ញុំគិតថាពួកយើងធ្វើបានល្អណាស់ក្នុងរដូវដោះដូរកីឡាករ និងការប្រើប្រាស់ហិរញ្ញវត្ថុ ដើម្បីរៀបចំមុនពេលរដូវកាលថ្មីបានចាប់ផ្ដើម”សម្ដី Jose។
“ Neymar បានផ្លាស់ប្ដូរគ្រប់យ៉ាង ប្រសិនបើការដោះដូរកីឡាករធំបំផុតនៅតែ Pogba ដដែលខ្ញុំគិតថា Phillipe Coutinho នឹងទៅ Barcelona ក្នុងតម្លៃ១០១លានផោន។ មនុស្សកំពុងតែសម្លឹងមើលលុយ២០០លានផោន។ ពេលនេះកីឡាករតម្លៃ២០លានផោនក្លាយជា៤០លានផោន កីឡាករតម្លៃ៤០លានផោនក្លាយជា៦០លានផោន ហើយគ្រប់យ៉ាងនឹងផ្លាស់ប្ដូរ”៕