ក្រុម​កាំភ្លើង​ធំ ​Arsenal បាន​ប្រកួត​ចាញ់​ក្រុម​ Swansea ក្នុង​លទ្ធផល​៣​ទល់​១​នា​ការ​ប្រកួត​ក្នុង​ពានរង្វាន់​ Premier League សប្ដាហ៍​ទី​២៥​កាល​ពី​យប់​មិញ។

ខ្សែ​ការពារ​ Nacho Monreal ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ឲ្យ ​Arsenal មុន​នៅ​នាទី​៣៣​ក្រោយ​ទទួល​បាន​បាល់​បញ្ជូន​ពី​ Mesut Ozil ។ ប៉ុន្តែ​មួយ​នាទី​ក្រោយ​មក​ពោល​គឺ​នាទី​៣៤ Sam Clucas វាយ​បក​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ភ្លាម​ ហើយ​លទ្ធផល​ស្មើ​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​ទី​១។

ចូល​វគ្គ​ទី​២ ក្រុម​កាំភ្លើង​ធំ ​Arsenal មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​គឺ​មាន​តែ​ឲ្យ​ក្រុម​ Swansea រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ដោយ​កីឡាករ Jordan Ayew នាទី​៦១​និង Sam Clucas រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី​៨៦។

ចប់​ការ​ប្រកួត​ក្រុម​របស់​លោក Wenger ចាញ់​ក្រុម​បាត​តារាង ​Swansea ៣​ទល់​១។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Arsenal បន្ត​ឈរ​លេខ​៦​ក្នុង​តារាង​មាន​៤២​ពិន្ទុ​ ខណៈ Swansea ឡើង​មក​លេខ​១៧​គេច​ផុត​ពី​តំបន់​កាត់​ចោល​ មាន​២៣​ពិន្ទុ៕

[youtube id=”xExWC7ZUaaQ”]