ក្រុមហង្សក្រហម Liverpool បានប្រកួតយកឈ្នះក្រុម Huddersfield Town ដោយលទ្ធផល៣ទល់០ក្នុងការប្រកួតនៃពានរង្វាន់ Premier League សប្ដាហ៍ទី២៥កាលពីយប់មិញ។
បីគ្រាប់របស់ក្រុមលោក Jurgen Klopp រកបានដោយកីឡាករ ខ្សែបម្រើ Emer Can នាទី២៦, Roberto Firmino នាទី៤៥និងមួយគ្រាប់ទៀតដោយខ្សែប្រយុទ្ធ Mahamed Salah ទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៧៨។
លទ្ធផលនេះ Liverpool រក្សាដំណែងលេខ៤ក្នុងតារាង League មាន៥០ពិន្ទុក្នុងដៃ ខណៈ Huddersfield Town ឈរលេខ១៤មាន២៤ពិន្ទុ៕
[youtube id=”g-h6hs2J31g”]