លោក Joachhim Low នឹងបន្តកាន់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ទោះបីពួកគេជ្រុះចេញពី FIFA World Cup 2018 នៅត្រឹមវគ្គចែកពូល ក្នុងនាមជាក្រុមការពារតំណែងជើងឯកក្តី។
លោក Low និយាយថា ទោះបីមានការរិះគន់ច្រើន តែលោកក៏ទទួលបានការគាំទ្រ និង លើកទឹកចិត្តពីប្រិយមិត្តដ៏ទៃទៀតផងដែរ។ លោកប្ដេជ្ញាថានឹងកសាងក្រុមឲ្យកាន់តែល្អឡើងវិញសម្រាប់ការប្រកួតនាព្រឹត្តិការណ៍ក្រោយៗទៀត។
ក្រុមការពារតំណែងជើងឯកបានបញ្ចប់នៅបាតតារាងពូល G ក្រោយចាញ់កូរ៉េខាងត្បូង ២ទល់នឹង០ និង ជាលើកដំបូងចាប់ពីឆ្នាំ១៩៣៨ មកដែលពួកគេជ្រុះតាំងពីជុំទីមួយ។