បន្ទាប់​បី​ការ​ប្រកួត​ទី​៥​វគ្គ​ជម្រុះ​ក្នុង​ពូល​ Champions League ក្នុង​សប្ដាហ៍​នេះ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ បាន​បញ្ចេញ​កីឡាករ​១១​នាក់​លេង​ល្អ​ជាង​គេ​ប្រចាំ​សប្ដាហ៍​ដែល​យក​ចេញ​ពី​ក្រុម​ Fantasy Team ហើយ​ក្នុង​បញ្ជី​នេះ​គ្មាន ​Messi នោះ​ទេ។

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​មិន​បាន​ចាប់​ក្នុង​បញ្ជី​ដោយ​សារ​មិន​បាន​ចូល​លេង​ពេញ​៩០​នាទី ​ហើយ​រក​គ្រាប់​បាល់​មិន​បាន​ក្នុង​ការ​ប្រកួត​ស្មើ​ជាមួយ ​Juventus។ ប៉ុន្តែ​មិត្ត​រួម​ក្រុម​របស់​គេ​អ្នក​ចាំ​ទី​ Ter Stegen ជាប់​ដោយ​សារ​បង្ហាញ​ថ្វី​ដៃ ​សង្គ្រោះ​បាល់​ជា​ច្រើន​ពី​ការ​ទាត់​របស់​កីឡាករ​ក្រុម​សេះ​បង្កង់​ពិសេស ​Dybala។

វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​មាន​កីឡាករ​ PSG និង​Real Madrid ច្រើន​ព្រោះ​ពួក​គេ​ក៏​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​លើ​គូ​ប្រកួត​ច្រើន​ៗ​ផង​ដែរ។ ដោយ​ឡែក​ក្នុង​មក​ពី​អង់គ្លេស​Chelsea ជាប់​ដល់​ទៅ​២​នាក់​ Liverpool, Napoli, Bayern Munich,…។