Pogba ត្រូវបានជាប់ពិន័យចំនួន៣ប្រកួត បន្ទាប់ពីបានបង្កកំហុសលើកីឡាករ Hector Berllerin របស់ Asenal ជាលទ្ធផល Manchester Unitedបានយកឈ្នះលើក្រុមកាំភ្លើងធំ Asenal យប់ថ្ងៃសៅរ៍ក្នុងលទ្ធផល Unted ៣ – ១ Asenal ។
ដូច្នេះ Pogba និងត្រូវអវត្តមានក្នុងជំនួបសំខាន់រវាង Manchester United នឹង Mancester City នៅថ្ងៃ អាទិត្យ ទី ១០ ខែ ធ្នូ ចុងសប្ដាហ៍ខាងមុខនេះ។ ទោះដឹងថា Pogba នឹងមិនមានវត្តមានក្នុងជំនួប Derby នៅ Old Trafford ក៍ដោយ លោក Pep Guardiola នៅតែនិយាយថាប្រសិនជាអាចលោកចង់ឃើញ Pogba លេងក្នុងជំនួប Manchester Derby ព្រោះលោកចង់ដឹងថាក្រុមរបស់លោកអាចយកឈ្នះ ក្រុមដែលមានកីឡាករលំដាប់កំពូលបានដែរឬយ៉ាងណា។
“ ខ្ញុំគួរតែពេញចិត្តបើ Pogba អាចលេងក្នុងការប្រកួតនេះពីព្រោះខ្ញុំចង់ប្រឈមមុខជាមួយក្រុមដែលមានកីឡាករល្អបំផុតថាតើយើងអាចយកឈ្នះពួកគេបានដែរឬទេ។ សម្រាប់ពួកយើងក៏មិនចង់ឲ្យកីឡាករសំខាន់របស់យើងរបួសដែរ ហើយការប្រកួតពិតជាល្អមើលបើក្រុមទាំងពីរអាចលេងជាមួយគ្នាដោយពេញជើង”៕