Mauricio Pochettino ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​អ្នក​គាំទ្រ​ថា​ Tottenham​ មិនមែន​ជា​ក្រុម​ដែល​មាន​កម្រិត​នៃ​ការ​លេង​ដូច​ Real Madrid ឬ​ Bacelona ​នោះ​ទេ​។

Tottenham are not able to consistently win games like Barcelona or Real Madrid, according to boss Maurcio Pochettino

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ Spursធ្វើ​បាន​ត្រឹម​ស្មើ ​១ – ១ ជាមួយ​ Watford​ ​ហើយ​លទ្ធផល​នេះ ​ក៍​ផ្ទុះ​ការ​រិះគន់​ជា​ច្រើន​ពី​ការ​ដឹក​នាំ​ក្រុម​លេង​មិន​បាន​ល្អ​ធ្វើ​ឲ្យ​ Tottenham ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​ Machester City​ រហូត​ដល់​ ១៨​ ពិន្ទុ​នឹង​ចាញ់​ក្រុម​លេខ ​២ Manchester United ១០ ពិន្ទុ។

Image result for Mauricio Pochettino says Tottenham are not on the level of Barcelona or Real Madrid

លោក​ Pochettino​​បាន​និយាយ​ឆ្លើយតប់ទៅកាន់​អ្ន​ក​រិះ​គន់​ដូច្នេះ​៖” យើង​តែងតែ​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត ​តែ​លទ្ធផល​មិន​ដូច​អ្វី​ដែល​យើង​បាន​គិត​នោះ​ទេ​ ព្រោះ​ក្រុម​របស់​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​។”

“ប្រសិន​បើ​យើង​ជា​ Bacelona ​ឬ ​Real Madrid​ យើង​អាច​ឈ្នះ​ការ​ប្រកួត ​ឈ្នះ​ហើយ​ឈ្នះ​ទៀត​ ឈ្នះ​ជា​ច្រើន​ប្រកួត​ជាប់​គ្នា​តែ​យើង​ជា ​Tottenham ​យើង​ឈ្នះ​ការ​ប្រកួត​ ២ ​ឬ ​៣ ​ប្រកួត​ជាប់​គ្នា​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​បាន​ល្អ​បំផុត​រស់​ក្រុម​យើង​ហើយ​”