ក្រុម ​Leicester City  ​កំពុង​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​​ ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Adrien Silva ពី​ក្លឹប​ Sporting Lisbon ក្នុង​តម្លៃ​២២​លាន​ផោន​ នេះ​បើ​តាម​ប្រភព ​BBC ផ្សាយ​កាល​ពី​២​ម៉ោង​មុន។

កិច្ច​ព្រមព្រៀង​កំពុង​ជាប់​គាំង​ខាង​ភាគី​ក្លឹប​ព័រទុយហ្គាល់​រៀប​ចំ​ឯកសារ​ភ្លាម​ៗ​មិន​ទាន់​រួច​រាល់ ​តែ​គេ​ដឹង​ថា​ក្រុម​របស់​អង់គ្លេស​នឹង​ទទួល​បាន​កីឡាករ​វ័យ​២៨​ឆ្នាំ​មុន​ម៉ោង​២៣​និង​០០​នាទី​យប់​នេះ​(​ម៉ោង​អឺរ៉ុប)។ ទោះ​បី​ជាប់​គាំង​រឿង​ឯកសារ​ក្ដី​ខាង​​ Leicester City នៅ​តែ​រងចាំ​ការ​ផ្ទេរ​សម្រេច​ឯកសារ​។

កីឡាករ​កើត​នៅ​បារាំង​រូប​នេះ​ គឺ​ជា​កីឡាករ​ចេញ​ពី​យុវជន​ថ្នាល​របស់​​ Sporting Lisbon ផ្ទាល់​ហើយ​រូប​គេ​ធ្លាប់​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង​នៅ​ក្លឹប​  Maccabi Haifa និង Academica ។ Silva ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​២០​ប្រកួត​រក​បាន​១​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ៕