កាល​ពី​យប់​មិញ​ AT. Madrid បាន​យក​ឈ្នះ​ក្រុម​ Las Palmas ក្នុង​លទ្ធផល​៣​ទល់​០ពាន La liga ​​ដោយ​បាន​មក​ពី​ Griezmann, Fernando Torres និង​Thomas ។

តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​គ្រាប់​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool, Chelsea គឺ​ជា​គ្រាប់​ទី​៦០០​គត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Someone។​គិត​គ្រាប់​បាល់​ទាំង​អស់​ចាប់​ពី​លោក​មក​ដឹកនាំ​ដំបូង​រហូីត​ដល់​ការ​ប្រកួត​ចុង​​ក្រោយ​យប់​មិញ​ គឺ​លោក​បាន​នាំ​AT. MAdrid រក​បាន​៦០១​គ្រាប់​ហើយ​ប៉ុន្តែ​គ្រាប់​បាល់​របស់​Torres គឺ​ជា​គ្រាប់​បាល់​ទី​៦០០។

[youtube id=”2azIN9J3Q8U”]

មាន​កីឡាករ​ល្បី​ៗ​ជា​ច្រើន​នាក់​ដែល​រក​បាន​គ្រាប់​បាល់​ក្នុង​តួ​លេខ​បែប​នេះ​ដូច​ជា៖ Falcao រក​បាន​គ្រាប់​បាល់ទី​១០០, Raul Garcia គ្រាប់​ទី​២០០, Manzukic រក​បាន​គ្រាប់​ទី​៣០០, Griezmann រក​បាន​គ្រាប់​ទី​៤០០​និង​ Angel Correa រក​បាន​គ្រាប់​ទី​៥០០​អំឡុង​ពេល​​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​មក​ដឹកនាំ​ក្លឹប​ជិត​ខាង​ Real Madrid មួយ​នេះ៕

[youtube id=”w1wF6FDMHzg”]