Real Madrid ស៊ុបភើស្តារ​ Cristiano Ronaldo បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Globe Soccer’s Best Player ជា​លើក​លើក​ទី​២​ជាប់​គ្នា​​ ក្រោយ​ការ​ប្រកាស​កាល​ពី​យប់​មិញ​ដែល​នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ក្នុង​អាជីព​របស់​ខ្លួន​។

ពាន​នេះ​ជា​ការ​​រៀប​ចំ​របស់​ EFAA(​European Association of Football) និង​ ECA (European Clubs Association )​ហើយ​Ronaldo ធ្លាប់​ឈ្នះ​ក្នុង​ឆ្នាំ ២០១១, ២០១៤,​២០១៦ និង​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ឯង។ តាម​រយៈ​តំណ​ភ្ជាប់​វីដេអូ​ Ronaldo ទទួល​ពាន​នេះ​ដោយ​ការ​ប្រគល់​ឲ្យ​ពី​សំណាក់​អតីត​កីឡាករ​អ៊ីតាលី Alessandro del Piero។

ទោះ​បី​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​ឆ្នាំ ២០១៧​នេះ​​ Ronaldo បាន​និយាយ​បែប​កំប្លែង​ថា​គាត់​នៅ​តែ​មាន​ចន្លោះ​ច្រើន​ទៀត​ដើម្បី​ប្រមូល​ពាន​​បន្ថែម​ទៀត។

“ កុំ​បារម្ភ​មិត្ត​ ខ្ញុំ​មាន​ចន្លោះ​ច្រើន​ណាស់​ ដើម្បី​ឈ្នះ​ពាន​។​សម្រាប់​ខ្ញុំ​វា​ជា​ឱកាស​ពិសេស​ ហើយ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ពាន​នេះ។ ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​រួម​ក្រុម​ គ្រូ​បង្វឹក​របស់​ខ្ញុំ​​ និង​ក្រុម​ Real Madrid ទាំង​អស់”។

“​វា​គឺ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​យើង​បាន​ឈ្នះ​ពាន​ជា​ច្រើន​ទាំង​ក្លឹប ​និង​បុគ្គល​ ដូច្នេះ​ខ្ញុំ​សប្បាយរីករាយ​​អរគុណ​ដល់​មនុស្ស​គ្រប់​គ្រា​ដែល​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​។​ ឆ្នាំក្រោយ​​ខ្ញុំ​ទទួល​ពាន​ច្រើន​ដូច​ឆ្នាំ​នេះ​ដែរ”៕