ប្រភពពីអេស្ប៉ាញបានបញ្ជាក់ថា Manchester United បានបញ្ចប់ការចង់បានខ្សែប្រយុទ្ធ Atletico Madrid កីឡាករ Antoine Griezmann ហើយពីព្រោះក្លឹបមួយនេះ កំពុងពិចារណាថាការទិញដូរកីឡាករម្នាក់មានសភាពស្មុគស្មាញពេក។
United មានព័ត៌មានជាប់ទាក់ទងជាមួយកីឡាករបារាំងម្នាក់នេះយ៉ាងជិតស្និតកាលពីរដូវកាលមុន ស្របពេលពិភពលោកក៏សម្លឹងឃើញថារូបគេអាចចេញពី Los Colchonerosដែរ។ ប៉ុន្តែការជាប់បម្រាមរបស់ FIFA រឿងទិញកីឡាករចូលបានធ្វើឲ្យអតីតកីឡាកររបស់ Real Sociedad នៅបន្តជាមួយក្លឹបហើយថែមកុងត្រាថ្មី។
ប៉ុន្តែបម្រាមរបស់ FIFA នឹងផុតសុពលភាពនៅខែមករានេះហើយស្របពេល Diego Costa និង Vitolo មកដល់នោះ តារាងជម្រើសជាតិបារាំងអាចនឹងនៅទំនេរ (Available) ហើយ Man Utd គួរតែចាប់អារម្មណ៍ធ្វើការផ្ទេរម្ដងទៀត។ អញ្ចឹងក៏ដោយចុះ!តែបើតាមប្រភព MARCA ក្រុមលោក Jose Mourinho លែងចាប់អារម្មណ៍ចង់បានកីឡាករម្នាក់នេះទៀតហើយៗ ការអន្ទង និងបញ្ចុះបញ្ចូលកាលពីរដូវកាលមុនត្រូវបញ្ចប់។
ថ្នាក់ដឹកនាំ Man Utd សម្រេចចិត្តប្រើវិធីសាស្ត្រគឺយកលុយទៅទិញដោយទាក់ទងជាមួយក្លឹប ជាជាងទំនាក់ទំនងតាមខលទៅភ្នាក់ងារ ឬកីឡាករផ្ទាល់។ ប្រសិនបើ Jose Mourinho លែងចង់បាន និងចុះកុងត្រាយកកីឡាករវ័យ២៦ឆ្នាំរូបនេះហើយនោះវាគឺជាឱកាសរបស់ Barcelona ដែលចិញ្ចឹមចិត្តចង់បានយូរមកហើយនោះ៕