“ ប្រសិន​បើ​គាត់​មក​ទី​នេះ​ គាត់​នឹង​នាំ​ផល​ប្រយោជន៍​មក​ឲ្យ​យើង​កាន់​តែ​ច្រើន​” នេះ​ជា​សម្ដី​ខ្សែ​ការពារ​របស់​ក្រុម​ Paris Saint-Germain ​កីឡាករ ​Marquinho កំពុង​រងចាំ​ការ​មក​ដល់​របស់​ Kylian Mbappe។

បន្ទាប់​ពី​ចុះ​កុង​ត្រា​យក ​Neymar ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​តម្លៃ​២២២​លាន​អឺរ៉ូ​, PSG បាន​បង្វែរ​ចំណាប់​អារម្មណ៍​រក​កីឡាករ​វ័យ​១៨​ឆ្នាំ​ Mbappe ដែល​មាន​ភាគរយ​ខ្ពស់ ​ប្ដូរ​ទៅ​លេង​នៅ​ទីក្រុង​ប៉ារីស។ Mbappe រក​គ្រាប់​បាល់​បាន​គ្រប់​កម្មវិធី​ប្រកួត​ ជួយ ​Monaco លើក​ពាន ​Ligue 1 ហើយ​ឡើង​ដល់​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ខ្សែ​ការពារ​ប្រេស៊ីល​បាន​និយាយ​ថា​៖” គម្រោង​របស់ ​PSG ​គឺ​ពិត​ជា​ធំ​ណាស់​ ដើម្បី​សម្រេច​បំណង​នេះ​ យើង​ត្រូវ​មាន​កីឡាករ​ខ្លាំង និង​ល្បី​ ពិសេស​កីឡាករ​លំដាប់​កំពូល។  គាត់​គឺ​ជា​កីឡាករ ដែល​បង្កើត​ឲ្យ​មាន​ភាព​ខុស​គ្នា​ជាមួយ ​Monaco ប្រសិន​បើ​គាត់​មក​ទី​នេះ​ គាត់​នឹង​នាំ​យក​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ពួក​យើង​”៕