អតីតខ្សែប្រយុទ្ធ Thierry Henry បាននិយាយថា Zlatan Ibrahimovic នឹងត្រូវបង្ខំចិត្តត្រឡប់ទៅអង្គុយកៅអីបម្រុងហើយ ទោះបីជាត្រឡប់មកលេងឲ្យ Manchester United ដោយសារតែ Romelu Lukaku កំពុងតែល្អក្នុងរដូវកាលដំបូងនៅ Old Trafford។
Ibrahimovic ដែលរកគ្រាប់បាល់បាន២៨គ្រាប់ក្នុង៤៦ប្រកួតកាលពីរដូវកាលមុនដោយជួយឲ្យ Man Utd ឈ្នះពាន Europa League និងពាន EPF Cup តែត្រូវអង្គុយកៅអីបម្រុងតាំងពីខែមេសាដោយរបួសជង្គង់។ ប៉ុន្តែដោយកាន់ប៊ិចស៊ីញេកុងត្រាថ្មីជាមួយបិសាចក្រហម ក្នុងរដូវកាលនេះ ខណៈខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតនឹងត្រូវបានគេរំពឹងថានឹងមកវិញនៅខែមករា។
Ibrahimovic គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេកាលពីរដូវកាលមុន ប៉ុន្តែ Hernry និយាយថាតំណែងប្រយុទ្ធរបស់ Man Utd គឺនៅលើ Lukaku រួចទៅហើយ។ ពេលសួរថាតើ Jose Mourinho នឹងត្រូវធ្វើបែបណាពេលកីឡាករវ័យ៣៥ឆ្នាំត្រឡប់មកវិញ? ហើយវីរបុរសក្នុងPremier League លោក Henrry បាននិយាយក្នុង Sky Sports; Lukaku គឺកាន់ដំណែងប្រយុទ្ធនៅ Man Utd”។
“ គាត់ជាខ្សែប្រយុទ្ធចម្បងរបស់ Man Utd ពេលដែល Zlatan ត្រឡប់មកវិញអាចនឹងមានបញ្ហាខ្លះនៃការផ្លាស់ប្ដូរ។ ពិតណាស់ពេលដែល Zlatan ត្រឡប់មកក្រុមវិញប៉ុន្តែ Romelu នឹងនៅតែលេងបានច្រើនដូចមុនអញ្ចឹង“។