ការ​បន្ត​កុង​ត្រា​ថ្មី​​របស់​ Messi ជាមួយ ​Barcelona បាន​ធ្វើ​ឲ្យរូប​គេ​​ក្លាយ​ជា​កីឡាករ​​បាល់ទាត់​ ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​លើ​ភព​ផែន​ដី​យើង​នេះ​។​ចុះ​ប្រិយមិត្ត​មាន​ស្គាល់​ថា​កីឡាករ​រូប​ណា ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​ទាំង​១០​ក្នុង​លោក?

សម្រាប់​ជា​ឧទាហរណ៍​ ថា​តើ​ប្រាក់ឈ្នួល​កីឡាករ​ផ្លាស់ប្ដូរ​ដូចម្ដេច​ក្នុង​រយ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​? កាល​ពី​ឆ្នា ២០១០ Cristiano Ronaldo ទទួល​បាន​ប្រាក់​ឈ្នួល​១៣.៥លាន​អឺរ៉ូន​ក្នុង​មួយ​ឆ្នាំ​ហើយ ​Lionel Messi រក​បាន​ចំនួន១០​លាន​អឺរ៉ូ​ប្រចាំ​ឆ្នា​ផង​ដែរ។

បច្ចុប្បន្ន​តារា​បាល់​ទាត់​របស Real Madrid រូប​នេះ​ទទួល​បាន​ប្រាក់​ឈ្នួល​កើន​ឡើង​៣​ដង​ ខណៈ​តារា​បាល់ទាត់​របស់​Barcelona លើស​ប្រាក់​ឈ្នួល​ចាស់​ឆ្លាយ​ខ្លាំង​បំផុត។

10- Graziano Pelle, ១៥លាន​អឺរ៉ូក្នុង​មួយ​ឆ្នាំ(Shandong Luneng)

9- Paul Pogba, ១៧លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ (Manchester United)

8- Hulk,២០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ(Shanghai SIPG)

7- Ezequiel Lavezzi, ២២​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ (Hebei China Fortune)

6- Gareth Bale, ២៣លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ(Real Madrid)

5- Oscar, ២៤លាន​ក្នុង​មួយ​ឆ្នាំ (Shanghai SIPG)

4- Cristiano Ronaldo,៣៤​លាន​អឺរ៉ូ (Real Madrid)

 3- Neymar, ៣៦​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ (PSG)

2- Carlos Tevez, ៣៨​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ (Shanghai Shenhua)

1-  Lionel Messi, ៤៣​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ (Barcelona)