ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ​ ​Arsenal កីឡាករ ​Mesut Ozil បាន​និយាយ​ទាក់ទង​ទៅ​នឹង​អនាគត​របស់​ខ្លួន​ជាមួយ ​Arsenal ដោយ​រូប​គេ​មិន​មាន​បំណង​ចាក​ចេញ​ពី​កីឡដ្ឋាន​ Emirates Stadium នោះ​ទេ។

កុង​ត្រា​របស់ ​Ozil នឹង​ផុត​កំណត់​ពេល​ចប់​រដូវ​កាល​២០១៧/១៨​នេះ​ហើយ​ៗ​កីឡាករ​វ័យ​២៩​ឆ្នាំ​ ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ដោយ​ធ្វើ​ការ​ចាក​ចេញ ​ពី​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគខាង​ជើង​ទីក្រុង​ឡុងដ៏​​កាល​ពី​ប៉ុន្មាន​ខែ​មុន។

ក្លឹប​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ Ozil គឺ​ Manchester United និង​ Barcelona ដោយ​ក្លឹប​ទាំង​ពីរ​នេះ​ចង់​បាន​ខ្លាំង​ជាង​គេ ​ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​ គាត់​មាន​មោទនភាព​ណាស់​ដែល​លេង​នៅ​កាំភ្លើង​ធំ។

ពេល​អ្នក​កាសែត​របស់ ​Sky Sport សួរ​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មក​ចូល​រួម​ជាមួយ ​Arsenal ហើយ​ Ozil បាន​និយាយ​ថា​៖​ដោយ​សារ​តែ​ប្រវត្តិសាស្ត្រ និង​កីឡាករ​ដ៏​អស្ចារ្យ​ជា​ច្រើន​នាក់​នៅ​ទី​នេះ។​ ខ្ញុំ​មក​ទី​នេះ​ដើម្បី​រៀន​សូត្រ រីកចម្រើន​និង​បង្ហាញ​ទេពកោសល្យ​របស់​ខ្ញុំ​ចំពោះ​ក្លឹប។ ក្លឹប​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​តែ​មាន​ឈ្មោះ​ល្បី​ ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​លេង​ក្លឹប​ធំ​ដូច​ជា​ Arsenal”