ខ្សែ​ប្រយុទ្ធ ​Barcelona កីឡាករ​ Lionel Messi ចង់​ឲ្យ​ក្លឹប​ចុះ​កុង​ត្រា​យក​កីឡាករ​របស់​ Manchester United ៣​នាក់​នេះ​ប្រសិន​បើ​កិច្ច​ព្រៀង​យក ​Coutinho ពី ​Liverpool មិន​បាន​សម្រេច​ទេ​នោះ។

Barcelona សឹង​តែ​បាន​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​មក​កាន់​កីឡដ្ឋាន ​Camp Nou ទៅ​ហើយ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ទុក​ចិត្ត​បាន​ណា​មួយ​សម្រេច​​ពី​ការ​ចុះ​កុង​ត្រា​នេះ​ឡើយ។

ក្លឹប​អ្នក​មាន​បុណ្យ​ក៏​កំពុង​តែ​ពង្រឹង​ក្រុម​ត្រៀម​ Champions League ដែល​កំពុង​មាន​ពន្លឺ​ខ្លះ​ៗ​ហើយ​នោះ​ ចំណែក​Champions League ក៏​ស្ថិត​ក្នុង​ដំណើរ​ពាក់​កណ្ដាល​ផ្លូវ​ដែរ។ កាសែត​អេស្ប៉ាញ​ Diario Gol និយាយ​ថា ​Messi ចង់​ឲ្យ​Barcelona ស៊ីញេ​កុង​ត្រា​យក​កីឡាករ​ Man Utd ៣​រូប​​បើ​មិន​អាច​ទិញ​យក ​Coutinho មក​បាន​នោះ។ កីឡាករ​ទាំង​បី​នាក់​ដែល​គេ​ឆ្ងល់​នោះ​គឺ​ Ander Herrera, Daley Blind ​និង ​Juan Mata។

កីឡាករ​ទាំង​បី​នាក់​នេះ​ ផុត​កុង​ត្រា​ជាមួយ ​Man Utd ហើយ​ៗ​ពួក​គេ​ក៏​​មិន​ទាន់​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​នៅ​ឡើយ​ដែរ។ ទម្រង់​លេង​របស់ ​Herrera គឺ​អាច​ជំនួស​តំបន់​កណ្ដាល​របស់ ​Sergio Busquet ខណៈ Mata អាច​ផ្លាស់ប្ដូរ​ជាមួយ​ប្រធាន​ក្រុម ​Barcelona កីឡាករ Andres Iniesta នៅ​កីឡដ្ឋាន​ Camp Nou នៅ​ពេល​អនាគត។​ចំណែក ​Daley Blind គឺ​ត្រូវនឹង​ទម្រង់​លេង​របស់​ Barcelona ដែល​កំពុង​ចង់​បាន​បំផុត​។ Messi ចង់​ឲ្យ​កីឡាករ​ហូឡង់​រូប​នេះ ​មក​ជំនួស​ដំណែង​កីឡាករ​ Javier Mascherano ស្រប​ពេល​រូប​គេ​ផ្ទេរ​ទៅ​លេង​នៅ​ចិន​ក្នុង​ខែ​នេះ​ហើយ​នោះ។

កាសែត​ខាង​លើ​ក៏​បាន​និយាយ​ ​Messi ក៏​ចង់​ឲ្យ​ក្លឹប​ស៊ីញេ​យក​កុង​ត្រា ​Mesut Ozil និង​ Leon Goretzka ផង​ដែរ។ ចំណែក​កាសែត ​Express បាន​ដឹង​ថា ​Ozil ចង់​ជំនួស​ដំណែង​ Mkhitaryan នៅ ​Man Utd ហើយ ​Goretzka ទំនង​នឹង​ទៅ​លេង​នៅ​Bayern Munich៕