Manchester United បាន​បង្កក​ការ​ចាប់​អារម្មណ៍​ក្នុង​ចុះ​កុង​ត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ ​Monaco កីឡាករ​  Thomas Lemar បន្ទាប់​ពី​លោក​ Jose Mourinho ចង់​បាន​កីឡាករ​ម្នាក់​នេះ​ក្នុង​តម្លៃ​៩០​លាន​ផោន។

ក្រុម​ិសាច​ក្រហម​បាន​ចំណាយ​លុយ​១៤៥​លាន​ផោន​កាល​ពី​រដូវ​កាល​មុន​ក្នុង​ការ​នាំ​យក​ Romelu Lukaku, Nemanja Matic និង​ Victor Lindelof ប៉ុន្តែ ​Mourinho ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ដាក់​សំណើ​៥០​លាន​ផោន​នាំ​យក​ Ivan Perisic ពី​Inter។

Lemar គឺ​ជា​គោលដៅ​របស់ ​Liverpool និង ​Arsenal ជា​យូរ​មក​ហើយ​​ប៉ុន្តែ​លោក ​Jose Mourinho ជឿ​ថា​គាត់​អាច​ផ្ដល់​ឲ្យ​Man Utd ជាមួយ​នឹង​ជម្រើស​មួយ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​មក​លេង​ក្នុង​តំណែង​ប្រយុទ្ធ​ស្លាប​ទាំង​ពីរ​តំណែង​បាន។

គ្រូ​បង្វឹក​Monaco ដោយ​ពិបាក​ទប់​ទល់​នៃ​ក្លឹប​ជា​ច្រើន​ចង់​បាន ​កីឡាករ​របស់​លោក​គាត់​ដាក់​តម្លៃ​ខ្លួន​៩០​លាន​ផោន​ដល់​Lemar ​ឲ្យ​ក្លឹប​ទាំង​នោះ​ពិចារណា។ បែប​ណា​ក្ដី​! ទោះ​បី​ជា​ Man Utd មាន​លទ្ធភាព​អាច​យក​កីឡាករ​រូប​នេះ​បំបែក​កំណត់​ត្រា​នៅ​អង់គ្លេស ​ប៉ុន្តែ​ថ្នាក់​ដឹកនាំ​​បាន​បដិសេធ​ដោយ​ចង់​ឲ្យ​លោក​ Jose Mourinho ស្វែង​រក​ជម្រើស​ផ្សេង​វិញ៕