ប្រភព ​Don Balon បាន​បញ្ជាក់​ថា​ Manchester Unitedបាន​ដាក់​សំណើ​ចង់​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ Marco Asensio ពី​Real Madrid ខណៈ​សំណើ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ​សរុប​ទឹក​ប្រាក់​ប្រហាក់ប្រហែល​តម្លៃ​ខ្លួន ​Coutinho ផ្ទេរ​ទៅ ​Barcelona។

Asensio ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​វ័យ​ក្មេង ​មាន​ទេពកោសល្យ​បំផុត​នៅ​កីឡដ្ឋាន ​Bernabeu ហើយ​សមត្ថភាព​របស់​កីឡាករ​ម្នាក់​នេះ ​មិន​អាច​គេច​ផុត​ពី​ក្រសែ​ភ្នែក​របស់​លោក Jose ​ Mourinho នោះ​ទេ។ ស្រប​ពេល​គ្រូ​បង្វឹក​ព័រទុយហ្គាល់​ គឺ​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​កីឡាករ​ម្នាក់​នេះ ផង​នោះ, Mourinho ឃើញ​ថា ​Asensio គឺ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់ ​Man Utd ដែល​អាច​ជួយ​ក្រុម​តាម​ទាន់​ក្រុម ​Manchester City​​។

ទោះ​បី​ជា​ Real Madrid មិន​ព្រម​លក់​ក៏​ដោយ ​Man Utd នឹង​ចូល​រួម​ពិភាក្សា​ដល់​ផ្ទះ​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ​ក្នុង​តម្លៃ​ចរចា​មួយ​ដ៏​ធំ៕