អ្វី​ៗគ្រប់​យ៉ាង​បាន​រៀប​ចំ​រួច​ហើយ​ ដើម្បី​ចាំ​ទទួល​ម្ចាស់​ជ័យ​លាភី​ Ballon d’Or​​ ឆ្នាំ​ ២០១៧ តែ​​អ្វី​ដែល​គួរ​អោយកត់​សម្គាល់​នោះ​គឺ​ Ronaldo មាន​ការ​គាំ​ទ្រ​ច្រើន​ជាង​គេ​ ហើយ​ក៏​ជា​បបេក្ខ​ភាព​ ​មាន​ភាគ​រយ​ខ្ពស់​ឈ្នះ​ Ballon D’Or ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។

នៅ​ថ្ងៃ​ទី​៧​ ខែ​ ធ្នូ​ ខាង​មុខ​នេះ​ នឹង​ធ្វើ​ការ​​ប្រ​កាស​អ្នក​ឈ្នះ​ Ballon D’Or នៅ​ប៉ម Eiffel Tower ក្នុង​ប្រទេស​បារាំង​។ ទស្សនាវដ្ដី​បារាំង​ឈ្មោះ​ ‘France Football’ គឺ​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកាស​លទ្ធ​ផល​អ្នក​ឈ្នះ​ Ballon D’Or នៅ​ក្នុង​ឆ្នាំ​នេះ​។ កាល​ពី​ប៉ុន្មាន​ខែ​​មុន​ Ronaldo បាន​ឈ្នះ​ FIFA’s ‘The Best’ awards ជា​ពាន​រង្វាន់​ទី​៤​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​ធ្វើ​ឲ្យ​មាន​ការ​គាំ​ទ្រ​ជា​ច្រើន។ ដូច្នេះ​ហើយ​ទស្សនាវដ្ដី​ ‘France Football’ចង់​ធ្វើការ​ផ្លាស់​ប្ដូរកន្លែង​ផ្ដល់​ពាន​រង្វាន់​មក​នៅប៉ម Eiffel Tower ក្នុង​ប្រទេស​បារាំង​វិញ​ម្ដង។

ខ្សែ​ប្រយុទ្ធ​ក្រុម​ Real Madrid និង​ព័រទុយហ្គាល់​ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ “ល្អ​បំផុត​” របស់​ FIFA កំពុង​ស្វែង​រក​ Ballon d’Or​ ទី ៥ របស់​គាត់ ​ក៏​ប៉ុន្តែ​ត្រូវ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​កីឡាករ​ Messi និង​ Neymar សម្រាប់​ពាន​រង្វាន់​នេះ​ ‘L’Equipe’ នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ 7​ ធ្នូ​ ពី​ ម៉ោង​ ១៩​នឹង​ ៤៥​ នាទី​ (CET)​ម៉ោង​១​និង​៤៥​នាទី​យប់​រំលងអាធ្រាត​នៅ​កម្ពុជា ។ តើ​អ្នក​ណា​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​​ Ballon D’Or ? ​​​​​​​​​