គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ជឿថាក្រុមរបស់គាត់គឺជាកម្មសិទ្ធិរបស់ Champions League ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ក្លឹបយក្សមកពី Premier League បានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ ក្រោយពេលឈ្នះ Porto សរុបគ្រាប់បាល់ទាំងពីរជើង៥-០ក្រោយស្មើគ្នា០-០នៅជើងទីក្នុងកីឡដ្ឋាន Anfield កាលពីយប់មិញ។ នេះជាលើកដំបូងហើយដែល Liverpool បានឡើងវគ្គ៨ក្រុមចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០០៨-០៩មក។
ក្នុងស្ថានភាពបែបនេះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានមានអារម្មណ៍ថា ក្រុមរបស់គាត់បានបង្ហាញពីភាពសាកសមក្នុងចំណោមក្រុមទាំង៨នៅពានទ្វីបអឺរ៉ុប។
“ខ្ញុំមិនចង់ឲ្យក្រុមខ្ញុំតូចជាងនេះឡើយ ប៉ុន្តែក្រុមដទៃទៀតខ្ញុំចង់ឲ្យពួកគេតូចជាងក្រុមរបស់ខ្ញុំ។ ខ្ញុំគិតថាឆ្នាំនេះ យើងជាកម្មសិទ្ធិរបស់ Champions League បើនិយាយឲ្យស្មោះត្រង់ទៅវាគួរតែមានភាពភ្ញាក់ផ្អើលជាងនេះ។ ជុំបន្ទាប់នឹងកាន់តែពិបាក ខ្ញុំគិតច្បាស់ហើយ យើងនៅមានក្រុមល្អៗជាច្រើនទៀត។ ពិតណាស់ក្រុមទាំង៧ផ្សេងទៀតនឹងត្រូវជួបពួកយើងប្រហែលជាក្នុងនោះមានក្រុម៥ឬក៏ ៤ដែលមកពីអង់គ្លេស”។
“ វាមិនមែនជាភាពងាយស្រួលទេ បើនិយាយឲ្យស្មោះត្រង់ទៅ ប៉ុន្តែយើងមានឱកាសមួយពិតណាស់ ការទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាគោលដៅរបស់យើង”។
Machester City, Tottenham, Chelsea, Manchester United គឺជាក្រុមមកពីអង់គ្លេសផ្សេងទៀតដែលអាចជួបLiverpool នៅវគ្គ៨ក្រុមចុងក្រោយ៕